កីឡាជាតិ
ជាតិ
ស្វាយ​រៀងចាញ់ Tampines Rovers ១-០ ក្នុងការ​ប្រកួតមិត្តភាព​កម្តៅ​សាច់ដុំ
17, Jan 2014 , 11:49 pm        
រូបភាព
ដោយ: រួបរួម
ក្លិប​ខេត្ត​ស្វាយរៀង​បាន​រង​បរាជ័យ​ ១-០ ក្នុងនាទី​ចុងក្រោយ​នា​ការ​ប្រកួតមិត្ត​ភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្លិប Tampines Rivers ម្ចាស់​ការពារតំណែង​ជើង​ឯក​ក្របខណ្ឌ S.League របស់​សិង្ហបុរី ១-០ នា​ការ​ប្រកួតមិត្តភាពកម្តៅ​សាច់​ដុំនៅ​ពហុកីឡដ្ឋាន​ជាតិ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​១៧ ខែមករា ឆ្នាំ​២០១៤។



ខ្សែបម្រើ​កណ្តាល​ជន​ជាតិ​ជប៉ុន Norihiro Kawakami ដែល​ជាចំណូល​ថ្មី​របស់ Tampines Rovers បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ក្នុងនាទី ទី​៩០ ខណៈ​ម្ចាស់ជើង​ឯក​ប្រាំ​ជំនាន់​ក្របខណ្ឌ S.League បាន​ដាក់​កីឡាករ​ខ្លាំងៗ​នៅ​ក្នុងជម្រើស​ដំបូង​របស់​ខ្លួន ជាពិសេស​ប្រធានក្រុម Fahrudin Mustafic និង​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ Aleksandar Duric។

ក្លិប​ស្វាយរៀង ដែលជាម្ចាស់​ការពារតំណែង​ជើង​ឯក​ក្របខណ្ឌមិត្តហ្វូនខេមបូ​ឌានលីក មាន​ការ​លេង​យ៉ាងល្អ ប៉ុន្តែពួក​គេ​មិនមាន​ឱកាស​ក្នុងការស៊ុត​បាល់​បញ្ចូលទី ហើយ​ការភ្លាត់​ស្នៀត​បាន​នាំឲ្យពួក​គេ​ចាញ់​ទាំងមិនអស់ចិត្ត​នៅ​នាទី​ចុងក្រោយ៕


កីឡាករ​ជម្រើស​ដំបូង​របស់ក្រុមខេត្ត​ស្វាយរៀង


កីឡាករ​ជម្រើស​ដំបូង​របស់ Tampines Rovers

























រូបថតទាំងអស់សហការផ្តល់ដោយ Cam photo agency/Masayori Ishikawa




© រក្សាសិទ្ធិដោយ thmeythmey.com