ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ភេ​ស​ជ្ជៈទឹកក្រូច​ច្របាច់​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព
10, May 2022 , 11:29 pm        
រូបភាព
សមាសធាតុ​ផ្សំ​ដ៏​ខ្ពស់​នៃ​សារជាតិ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត (​វីតាមីន C ) និង សារជាតិ flavonoids ដែលមាន នៅក្នុង​ផ្លែក្រូច បាន​ធ្វើឱ្យ​វា​ក្លាយ​ជា​ផ្លែ​ឈើ មួយ​ប្រភេទ​ដែល​ល្អ​បំផុត ក្នុង​ការជួយ​ស្តារ​សុខភាព​របស់​អ្នកឱ្យមាន​ភាពប្រសើរ​ឡើង​បាន។ ​​ខាងក្រោមនេះ ជាគុណសម្បត្តិ​របស់​ផ្លែក្រូច​ចំពោះ​សុខភាព។ 


 
ការពារ​ប្រឆាំងនឹង​ជំងឺ រឹង​ក្រិន​សរ​សៃ​អាទែ​

       ការប្រើប្រាស់​នូវ​សា​ជាតិ​វីតាមីន C ជា​ទៀងទាត់ បាន​ជួយ​ពន្យា​រដល់​ការវិវត្ត នៃ​ភាព​ឡើង​ក្រិន​របស់​ស​រសៃ អាទែ​។​
 
 
​ការពារ​ជំងឺមហារីក​
     សា​មាស​ធាតុ មួយ​ដែល​មាន​នៅក្នុង​ផ្លែ​ក្រូច ដែល​ត្រូវបាន​គេ​ហៅថា liminoid ត្រូវបាន​គេ​រកឃើញ​ថា វា​អាច​ជួយ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺមហារីក​មួយចំនួន​ដូចជា​៖ ជំងឺមហារីកមាត់​, ស្បែក​, សួត​,​សុដន់​, ក្រពះ និងពោះវៀន​។ ចំណុះ​សារជាតិ វីតាមីន C ដ៏​ខ្ពស់​នេះ ក៏​បាន​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត​ដ៏​ល្អ​មួយ ក្នុងការការពារ​កោសិកា ពី​ការបំផ្លាញ​របស់​រ៉ាឌីកាល់​សេរី​។​
 
 
​កូ​ឡេ​ស្តេ​រ៉ូល​
     សារជាតិ alkaloid synephrine ដែល​បាន​រកឃើញ នៅក្រោម​សំបក​ផ្លែ​ក្រូច គឺ​អាច​ជួយ​កាត់បន្ថយ​នូវ​ការផលិត ជា​តិកូ​ឡេ​ស្តេ​រ៉ូល របស់​ថ្លើម​។​
 
 
​ជំងឺ​ទល់លាមក​
     ទោះបីជា​ផ្លែក្រូច​មាន​ជាតិ​អាស៊ីត តែ​ការពិត​វា​មានឥទ្ធិ​ល​នៃ​ជាតិ​អាល់​កា​ឡាំង នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ និងជួយ​ជំរុញឱ្យមានស​មាស​ធាតុ​រាវ​ សម្រាប់​ជួយ​រំលាយ​អាហារ និងធ្វើឱ្យស្ថានភាព​ទល់លាមក មាន​ភាពធូរស្រាល​។​
 
 
​ជួសជុល ដល់​មេ​ជីវិត​ឈ្មោល​ដែល​ត្រូវបាន​បំផ្លាញ​
     ការ​ទទួលទាន​ផ្លែក្រូច​ឱ្យបានមួយ​ផ្លែ ​ក្នុង​មួយ​ថ្ងៃ គឺ​ពិតជា​មាន​សារៈសំខាន់សម្រាប់​បុរស ក្នុង​ការជួយ​រក្សាឱ្យ​មេ​ជីវិត​ឈ្មោល​របស់​ពួកគេ មាន​សុខភាព​ល្អ​។ វីតាមីន C ដែល​ជា​សារជាតិ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត បាន​ការពារ​មេ​ជីវិត​ឈ្មោល ពី​ការបំផ្លាញ​ដែល​មាន​លក្ខណៈ​ជា​តំណពូជ ដែល​វា​អាច​នឹង​នាំឱ្យ​មាន​កំណើតមិនប្រក្រតី។​
 
 
ការពារ​ជំងឺ​បេះដូង​
     ការ​ទទួលទាន​នូវ​សារជាតិ flavonoids និង​សារជាតិ​វីតាមីន C ក្នុង​កម្រិត​ខ្ពស់ បាន​ត្រូវ​គេ​ដឹងថា វា​អាច​ជួយ​កាត់បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូងបាន​ពាក់កណ្តាល​។​
 
 
​ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​
     ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា សារជាតិ flavonoids ដែល​ត្រូវបាន​គេ​ហៅថា hesperidin ដែល​មាន​នៅក្នុងផ្លែ​ក្រូច គឺ​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​បាន​។​
 
 
​ធ្វើឱ្យ​ប្រព័ន្ធ​ភាព​សាំ មាន​ភាពប្រសើរឡើង​
     ការផ្ទុក​នូវ​សារជាតិ​វីតាមីន C ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ បាន​ជំរុញ​ឱ្យ​កោសិកា​ស ​ប្រយុទ្ធប្រឆាំង​នឹង ការ​ចម្លងរោគ និងកសាង​ប្រព័ន្ធ​ការពារ​ភាព​សុំា​ដ៏​ល្អ​មួយ តាម​បែប​ធម្មជាតិ​។​

ការពារ​ជំងឺ​ក្រួសក្នុង​តម្រងនោម​
​​    ការផឹក​ទឹក​ផ្លែក្រូច ឱ្យយបាន​ជា​រៀងរាល់ថ្ងៃ អាច​កាត់បន្ថយ​បាន​ជា​ពិសេស នូវ​កត្តា​ប្រឈម​នឹងការកកើតឡើងនៃ​សារជាតិកាល់ស្យូម  ដែល​នឹង​បង្ក​ជា​ក្រួស​នៅក្នុង​តម្រង​នោម ។​
 
 
​ជួយ​ថែរក្សា​ស្បែក​
   សារជាតិ​ប្រឆាំងនឹងប្រតិកម្ម​អុកស៊ីត ដែល​មាន​នៅក្នុង​ផ្លែក្រូច បាន​ជួយ​ការពារ​ស្បែក​អ្នក ពី​ការបំផ្លាញ​របស់ពពួក​រ៉ាឌីកាល់​សេរី ដែល​វា​ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នក មាន​សញ្ញាណ​នៃ​ភាព​ចាស់​។​
 
 
​ការពារ​ជំងឺ​ដំបៅ​ក្រពះ​
     ការបរិភោគ​នូវ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារជាតិ វីតាមីន C គឺ​អាច​ជួយ​កាត់បន្ថយ​នូវ​ឱកាស នៃ​ការកើតមានជំងឺ​ដំបៅ​នៅក្នុងប្រព័ន្ធ​រំលាយ​អាហារ ហើយ​វា​ក៏​អាច​ជួយទប់ស្កាត់​នូវ​ជំងឺ​មហារីកក្រពះ​​ដែរ​។​
 
 
ការពារ​ប្រឆាំងនឹង ការចម្លងរោគ​របស់​ពពួក វីរុស​
    ការផ្ទុក​នូវ​សារជាតិ polyphenols ដ៏​ច្រើន ត្រូវ​បាន​បង្ហាញថា វា​អាច​ផ្តល់​បាន​នូវ​ការការពារ​ ប្រឆាំងនឹងការចម្លង​រោគ របស់​ពពួក​វីរុស៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com