កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះវៀតណាម នាំមុខគេគ្រប់មេដាយ ហើយតាមពីក្រោយដោយម៉ាឡេស៊ី និងឥណ្ឌូណេស៊ី
12, May 2022 , 10:00 am        
រូបភាព
កីឡាការិនីបញ្ចសីលាវៀតណាម Nguyen Thi Huyen កីឡាការិនី Nguyen Thi Thu Ha និង Vuong Thi Binh ឱបគ្នាក្រោយឈ្នះមេដាយមាស។ រូបថត VNA Quang Quyết
កីឡាការិនីបញ្ចសីលាវៀតណាម Nguyen Thi Huyen កីឡាការិនី Nguyen Thi Thu Ha និង Vuong Thi Binh ឱបគ្នាក្រោយឈ្នះមេដាយមាស។ រូបថត VNA Quang Quyết
ដោយ: ថ្មីៗ
គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា នេះ ម្ចាស់ផ្ទះវៀតណាម ឈ្នះមេដាយសរុប២៨ហើយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅទឹកដីរបស់ខ្លួន ដោយនាំមុខទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ។ បើផ្អែកតាមចំនួនមេដាយមាស ម៉ាឡេស៊ី ស្ថិតនៅលេខ២ ឥណ្ឌូណេស៊ី លេខ៣។



នៅមុនពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ជាផ្លូវការ ម្ចាស់វៀតណាម ឈ្នះមេដាយសរុប២៧ (មាស១០ ប្រាក់ និងសំរឹទ្ធ១០)។ មេដាយមាសដល់ទៅ៦របស់វៀតណាម បានមកពីកីឡាករឃូរ៉ាស្ស (Kurash)។

ម៉ាឡេស៊ី ស្ថិតនៅលំដាប់លេខ២ ដោយឈ្នះមេដាយសរុប១៨ (មាស៩ ប្រាក់៣ និងសំរឹទ្ធ៦) ឥណ្ឌូណេស៊ី ឈ្នះមេដាយ៧ (មាស៣ និងប្រាក់៤)។ ហ្វីលីពីន សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា សុទ្ធតែឈ្នះមេដាយមាស១រៀងៗខ្លួន ប៉ុន្តែខុសគ្នាត្រង់មេដាយប្រាក់ និងសំរឹទ្ធ។

ព្រុយណេឈរពីលើកម្ពុជាបណ្តោះអាសន្ន ដោយឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១។ ឡាវ និងកម្ពុជា ទទួលបានមេដាយសំរឹទ្ធ១រៀងៗខ្លួនជាផ្លូវការ ខណៈទីម័រខាងកើត មិនទាន់ឈ្នះមេដាយណាមួយឡើយ។

កីឡាករប្រណាំងទូករ៉ូអ៊ីង ផន សុភា និង ជៅ សំរេច ជាអត្តពលិកដំបូងរបស់កម្ពុជាដែលឡើងទទួលមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ខណៈកីឡាករឃីកបុកស៊ីង សាន រ៉ាគីម រងចាំពិធីទទួលមេដាយសំរឹទ្ធជាផ្លូវការ។ បច្ចុប្បន្ន កីឡាករឃីកបុកស៊ីងខ្មែរដល់ទៅ៤រូប បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីប្រជែងយកមេដាយមាស ក្នុងនោះរួមមាន ទូច រ៉ាឆាន់ (បឺត សង្ឃឹម), លន់ បញ្ញា, កាន់ ម៉េងហុង និង ឈឿន ល្វៃ៕



Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com