កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ជួយ Ajax ឈ្នះជើងឯកលីគកំពូលហូឡង់ មុនមកដឹកនាំ Man Utd ជាផ្លូវការ
12, May 2022 , 10:48 am        
រូបភាព
លោក Erik ten Hag នឹងមកដឹកនាំក្រុម Manchester United ក្នុងនាមជាម្ចាស់ជើងឯកលីគកំពូល Eredivisie បន្ទាប់ពីលោកបានដឹកនាំក្រុម Ajax Amsterdam ឈ្នះលើ SC Heerenveen លទ្ធផល ៥-០ នាជំនួបសប្តាហ៍ទី៣៣ ថ្ងៃទី១២ ខែឧសភា។


ក្រុម Ajax គឺជាក្រុមប្រកួតប្រជែងពានរង្វាន់ជាមួយក្រុម PSV Eindhoven ដ៏តឹងតែងបំផុតមួយក្នុងរដូវកាល ២០២១-២២ នេះ។ ជ័យជម្នះលើក្រុម Heerenveen បានជួយឱ្យក្រុម Ajax ដែលដឹកនាំដោយលោក ​Ten Hag ឈ្នះពានលីគកំពូលជាលើកទី៣ ក្នុងរយៈពេល៤ រដូវកាលចុងក្រោយ។
 
មិនធ្វើឱ្យលោក Ten Hag អស់សង្ឃឹមមុនពេលចាកចេញទៅក្លិបថ្មីឡើយ ជ័យជម្នះ៥គ្រាប់របស់ Ajax នៅក្នុងកីឡដ្ឋាន Johan Cruijff Arena ធ្វើបានដោយកីឡាករ Nicolas Tagliafico, Steven Berghuis, Sebastien Haller, Brian Brobbey និង Edson Alvarez។ 
 
ទោះបីក្រុម PSV អាចស្វែងរកជ័យជម្នះរបស់ខ្លួនក្នុងលទ្ធផល ៣-២ ទល់ក្រុម NEC Nijmegen ក្តី ក៏ Ajax បន្តនាំមុខលើកំពូលតារាងដោយមានពិន្ទុសរុប៨២ ពីលើ PSV ៤ពិន្ទុ ដែលមាន ៧៨ពិន្ទុ ខណៈក្រុមទាំងពីរនៅសល់ត្រឹមម្នាក់១ប្រកួតចុងក្រោយ។
 
នេះជាពានរង្វាន់លីគកំពូលទី៣៦ និងជាលើក៧ ក្នុងរយៈពេល ១១ រដូវកាល ។ ក្នុងនោះលោក Ten Hag ​ជួយស្វែងរកពានរង្វាន់ Eredivisie នេះ៣លើក និងពាន Dutch Cup ២លើក និង Dutch Super Cup ១លើកទៀតផង។
 
យ៉ាងណាមិញក្រុមបិសាចក្រហមនៅសល់ត្រឹម១ប្រកួតប៉ុណ្ណោះ ដើម្បីបង្រ្គប់ការប្រកួត Premier League ហើយក្រោយបញ្ចប់ការប្រកួតនោះលោក Ten Hag នឹងធ្វើដំណើរទៅដឹកនាំក្រុមយក្សរបស់អង់គ្លេសមួយនេះសម្រាប់រដូវកាលថ្មី៕
 

Tag:
 Erik ten Hag
  Manchester United
  Ajax
© រក្សាសិទ្ធិដោយ thmeythmey.com