កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់មេដាយមាសអូឡាំពិកតូក្យូ Tamberi និង Barshim ថា មិនចែកមេដាយគ្នាម្តងទៀតឡើយ បើជួបគ្នាម្ដងទៀត
13, May 2022 , 11:37 am        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
កីឡាករ Gianmarco Tamberi និង Mutaz Essa Barshim អត្តពលិកដែលឈ្នះមេដាយមាសស្ទួនផ្នែកលោតកម្ពស់បុរសនៅអូឡាំពិកតូក្យូ ថ្ងៃទី១២ ខែឧសភា បាននិយាយថា ពួកគេនឹងមិនមានការចែករំលែកមេដាយគ្នាម្តងទៀតឡើយ បើសិនត្រូវប្រកួតគ្នាទៀត។


«យើងបាននិយាយគ្នាអំពីរឿងនេះរួចហើយ ហើយរឿងនេះនឹងមិនអាចកើតឡើងម្តងទៀតឡើង។»។ កីឡាករសញ្ជាតិ​អ៊ីតាលី Tamberi និយាយបែបនេះមុនជំនួបប្រកួតលើកដំបូងទល់កីឡាករ Barshim ជាថ្មីនៅការប្រកួត Doha Diamond League ថ្ងៃទី១២ ខែឧសភា។ 
 
អំឡុងការប្រកួតវិញ្ញាសារលោតកម្ពស់នាទីក្រុងតូក្យូ កីឡាករទាំងពីរបានប្រកួតដោយលោតបានកំពស់ ២,៣៧ម៉ែត្រស្មើគ្នា ហើយមិនអាចលោតបន្ថែម ២,៣៩ ម៉ែត្របានបន្តទៀត។ មន្ត្រីរៀបចំការប្រកួតសម្រេចបញ្ចប់ការប្រកួត ហើយកីឡាករក៏សម្រេចចែកមេដាយគ្នា។
 
ទោះជាយ៉ាងនេះក្តី ជាមួយការប្រកួតពានរង្វាន់ពិភពលោកលោកឆ្នាំនេះ កីឡាករទាំងពីរបានបង្ហាញអារម្មណ៍រួមគ្នាថា មនោសញ្ចេតនានឹងស្ថិតនៅមួយឡែកប្រសិនបើប្រកួតស្មើគ្នាម្តងទៀត។
 
«ប្រសិនបើយើងប្រកួតស្មើគ្នាម្តងទៀត យើងនឹងសម្លឹងមើលគ្នាម្តងទៀត ហើយនិយាយថានឹងបន្តប្រកួត លោតកំពស់ថែមទៀត។ យើងមិនអាចវិលត្រលប់ទៅអតីតកាលឡើយ យើងនឹងចងចាំរឿងល្អនេះទុក ហើយយើងធ្លាប់ឈ្នះមេដាយរួមគ្នាម្តងរួចមកហើយ ដូច្នេះយើងនឹងមិនចែករំលែកវាម្តងទៀតឡើយ។»។កីឡាករ Tamberi បាននិយាយក្នុងសិន្និសីទកាសែតបែបនេះ៕
 
 
 

Tag:
 Olympics Tokyo
  Gianmarco Tamberi
  Mutaz Essa Barshim
© រក្សាសិទ្ធិដោយ thmeythmey.com