កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Spurs ផ្តាំ Arteta ឱ្យយកចិត្តទុកដាក់លើក្រុមជាងការតវ៉ារឿងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល
13, May 2022 , 10:29 pm        
រូបភាព
លោក Antonio Conte អ្នកចាត់ការក្រុម Tottenham Hotspurs នាថ្ងៃទី១៣ ខែឧសភា បានចោទលោក Mikel Arteta ថាជាមនុស្សត្អូញត្អែរច្រើន បន្ទាប់ពីក្រុមលោកបានយកឈ្នះលើ Arsenal ដែលមានគ្នា១០នាក់ ក្នុងជំនួប London Derdy លទ្ធផល ៣-០។ Conte បានផ្តាំ Arteta ឱ្យយកចិត្តទុកដាក់លើក្រុមជាជាងតវ៉ារឿងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។

 
លោក Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ បានបង្ហាញអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងចំពោះការសម្រេចចិត្តពីសំណាក់អាជ្ញាកណ្តាលការប្រកួតលោក Paul Tierney បន្ទាប់ពីក្រុមត្រូវបានបំបាក់ដោយក្រុមមាន់ខ្នាយមាស Spurs ៣-០។ មិនត្រឹមតែប៉ុណ្ណោះ Arteta បានបដិសេធមិនបកស្រាយរឿងអាជ្ញាកណ្តាល ដោយលើកហេតុផលថា ការវាយតម្លៃដោយភាពស្មោះត្រង់លើមន្រ្តីអាជ្ញាកណ្តាលនឹងអាចត្រូវបានសហព័ន្ធព្យូររយៈពេល ៦ខែ។
 
ក្រោយឃើញលោក Arteta លើកឡើងពីបញ្ហានៃក្រុមអាជ្ញាកណ្តាលពិន័យលើកូនក្រុមថាជារឿងមិនសមហេតុផល ហើយបង្ហាញអារម្មណ៍ខឹងសម្បាបែបនេះ លោក Conte បាននិយាយក្នុងសិន្និសីតកាសែតថា គ្រូរបស់ក្រុមកាំភ្លើងធំជាមនុស្សត្អូញត្អែរច្រើន ហើយបានផ្តាំឱ្យផ្តោតអារម្មណ៍លើក្រុមវិញល្អជាង។
 
«ខ្ញុំបានស្តាប់ការត្អូញត្អែររបស់លោកច្រើនណាស់ ខ្ញុំគិតថាគាត់គួរតែយកចិត្តផ្តោតចំពោះក្រុមល្អជាងគាត់ទៅតវ៉ារឿងអាជ្ញាកណ្តាល។ ការបង្វឹករបស់គាត់ពិតជាល្អខ្លាំងសម្រាប់ក្រុម គាត់គួរតែធ្វើការងារដោយភាពអត់ធ្មត់ ប៉ុន្តែពេលខ្លះគ្រូបង្វឹកត្អូញត្អែរច្រើនក៏មានមែនជារឿងល្អសម្រាប់ក្រុមដែរ។»។លោក Conte បាននិយាយបែបនេះ។
 
បើទោះបីឈ្នះការប្រកួតសំខាន់ក្តី Tottenham Hotspurs ក៏ត្រូវបានឱ្យ Arsenal បន្តប្រកួតចាញ់បន្ថែមក្នុងចំណោមជំនួប២ដែលនៅសល់ ដើម្បីទទួលបានកៅអី Top 4 សម្រាប់ Champions league រដូវកាលក្រោយ។ យ៉ាងណាមិញក្រុមរបស់លោក Conte ក៏ត្រូវស្វែងរកជ័យជម្នះពីប្រកួត២ ដែលនៅសល់ដោយជួប Burnley និង Norwich City៕
 
 

Tag:
 Antonio Conte
  Tottenham Hotspurs
© រក្សាសិទ្ធិដោយ thmeythmey.com