កីឡាអន្តរជាតិ
អន្តរជាតិ
កូវីដ-១៩ រាលដាលឡើង​វិញ ដែលធ្វើឲ្យ​ចិនអាចខកឱកាសធ្វើម្ចាស់ផ្ទះ AFC Asian Cup 2023
14, May 2022 , 9:29 pm        
រូបភាព
ព្រឹត្តិការណ៍ AFC Asian Cup 2023 ដែលចិននឹងធ្វើជាម្ចាស់ផ្ទះអាចមាន​ការផ្លាស់ប្ដូរម្ចាស់ផ្ទះ ឬត្រូវពន្យាពេលបន្ថែមបន្ទាប់ពីប្រទេសចិន រីករាលដាលកូវិដ-១៩ម្ដងទៀត នៅទីក្រុង Han Zhou។ ការប្រកាសជាផ្លូវការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សារវាងសមាគមបាល់ទាត់ចិន (China Football Association) និងសហព័ន្ធបាល់ទាត់អាស៊ី
(Asian Football Confederation) នាថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២២។



ក្នុងការត្រៀមខ្លួននោះ ចិនគ្រោងនឹងយកទីក្រុង១១កន្លែងក្នុងការធ្វើជាទីតាំងប្រកួត នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៣ ដោយមាន២៤ប្រទេសចូលរួម។ ក្រោយពីសមាជ (AFC Extraordinary Cogress) នៅទីក្រុងបារីសកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ប្រទេសចិន ត្រូវបានចាត់តាំងជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ AFC Asian Cup 2023។ 
 
ដោយឡែក យោងតាមការផ្សាយលើគេហទំព័រផ្លូវការរបស់ AFC ចិនមិនអាចធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍នេះបានទេដោយទីក្រុង Han Zhou ជាកន្លែងចំបងធ្វើការប្រកួត
មានការរីករាលដាលជាខ្លាំងនូវជំងឺកូវីដ-១៩។ ចំពោះព័ត៌មានបន្ថែម សម្រាប់ការប្រកួតត្រូវធ្វើយ៉ាងណា គណៈកម្មការរៀបចំ ជាពិសេសសហព័ន្ធកីឡាបាល់ទាត់អាស៊ី
មិនទាន់បានបញ្ជាក់នៅឡើយទេ។
 
គួរបញ្ជាក់ផងដែរថា ក្នុងសមាជនៅទីក្រុងបារីនោះ ចិនបានទទួលបានការផ្ដល់សិទ្ធិឲ្យធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពី សមាគមបាល់ទាត់ឥណ្ឌូណេស៊ី, ថៃ និងកូរ៉េដែលចង់ធ្វើជាម្ចាស់ផ្ទះ ត្រូវបានដក់ខ្លួន។ជាក់ស្ដែងព្រឹត្តិការណ៍កីឡាបាល់ទាត់ក្នុងតំបន់អាស៊ីនេះ ចិន ត្រូវធ្វើនៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២២ តែត្រូវបានលើកពេលម្ដងរួចមកហើយ ដោយសារបញ្ហាកូវីដ-១៩៕
 
 

Tag:
 បាល់ទាត់
  AFC
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com