កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយឈ្នះ FA Cup, Carabao Cup ហង្សក្រហមនៅសល់ពានពីរទៀតដែលត្រូវប្រមាញ់
15, May 2022 , 10:34 am        
រូបភាព
លោក Klopp និងក្រុមការងាររបស់លោក លើកពាន FA Cup ២០២២។ រូបថត Liverpool
លោក Klopp និងក្រុមការងាររបស់លោក លើកពាន FA Cup ២០២២។ រូបថត Liverpool
ដោយ: រួបរួម
Liverpool បានយកឈ្នះ Chelsea ដោយការទាត់ប៉េណាល់ទីដើម្បីលើកពាន FA Cup ជាលើកទី៨។ នេះជារដូវកាលមួយដ៏អស្ចារ្យរបស់ក្រុមលោក Jurgen Klopp ដែលអាចឈ្នះពាន៤ក្នុងរដូវកាលតែមួយ។

 
ជំនួប១២០នាទី នៅកីឡដ្ឋាន Wembley បានបញ្ចប់ដោយគ្មានការស៊ុតបាល់បញ្ចូលទី។ ឈានដល់ការទាត់ប៉េណាល់កំណត់ឈ្នះចាញ់ Liverpool បានយកឈ្នះ ៦-៥។ នេះជាស្លាកស្នាមចាស់រវាង Chelsea និង Liverpool ដោយហង្សក្រហមក៏បានយកឈ្នះតោខៀវ ១១-១០ ផងដែរដោយការទាត់ប៉េណាល់ទី ក្រោយក្រុមទាំងពីរស្មើ ០-០ នាវគ្គផ្តាច់ព្រ័ត្រ Carabao Cup។
 
ក្រោយឈ្នះ Carabao Cup និង FA Cup ក្រុមលោក Klopp នៅសល់ពានពីរទៀតដែលត្រូវប្រកួតប្រជែង ក្នុងនោះមាន Premier League និង Champions League។
 
សម្រាប់ Premier League ដែលនៅសល់ពីរប្រកួតក្នុងដៃ Liverpool ចាញ់ប្រៀប Manchester City ៣ពិន្ទុ។ ពីរប្រកួតបន្ទាប់របស់ Liverpool គឺត្រូវប៉ះម្ចាស់ផ្ទះ Southampton និងទទួលភ្ញៀវ Wolverhampton រីឯ Manchester City ទៅលេងនៅដី West Ham មុននឹងស្វាគមន៍ភ្ញៀវ Aston Villa។
 
ចំពោះជំនួបនៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League វិញ Liverpool ត្រូវប្រជែងពានជាមួយ Real Madrid នៅកីឡដ្ឋាន Stade de France នាថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com