កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ ម្ចាស់ផ្ទះវៀតណាម បានមេដាយសរុបជាង១០០ដោយដាច់ឆ្ងាយពីគេ
15, May 2022 , 12:29 pm        
រូបភាព
ក្រុមកីឡាការិនីលើកទម្ងន់ស្រាលវៀតណាមឈ្នះមេដាយមាស។ រូបថត VNA Minh Đức
ក្រុមកីឡាការិនីលើកទម្ងន់ស្រាលវៀតណាមឈ្នះមេដាយមាស។ រូបថត VNA Minh Đức
ដោយ: រួបរួម
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កំពុងបន្តដំណើរការ ហើយគិតត្រឹមរសៀលថ្ងៃទី១៥ ខែឧសភា នេះ ម្ចាស់ផ្ទះវៀតណាម ទទួលមេដាយសរុបជាង១០០ទៅហើយ។

 
មកដល់ពេលនេះ វៀតណាម បានមេដាយ១០២ ដោយមានមេដាយមាស៣៩ ប្រាក់៣២ និងសំរឹទ្ធ៣១។ ឥណ្ឌូណេស៊ី និងថៃ ប្រដេញតាមពីក្រោយ ប៉ុន្តែគម្លាតពីគ្នាយ៉ាងឆ្ងាយ។ ឥណ្ឌូណេស៊ី និងថៃ មានមេដាយមាស១៤ដូចគ្នា ប៉ុន្តេឥណ្ឌូណេស៊ីលើសចំនួនមេដាយប្រាក់។
 
ហ្វីលីពីន និងម៉ាឡេស៊ី ស្ថិតនៅលេខ៤ និងលេខ៥ ដោយមានមេដាយមាស១៣ដូចគ្នា តែហ្វីលីពីនលើសចំនួនមេដាយប្រាក់។ សិង្ហបុរី មានមេដាយមាស៩ ប្រាក់១១ សំរឹទ្ធ១១។ មីយ៉ាន់ម៉ាមានមេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ៧។
 
កម្ពុជាស្ថិតនៅលេខរៀងទី៨ ដោយមានមេដាយមាស១ ប្រាក់៣ សំរឹទ្ធ៤។ ព្រុយណេ ទទួលបានមេដាយមាស១ ប្រាក់១ សំរឹទ្ធ១។ ឡាវបានប្រាក់១ សំរឹទ្ធ៥ ខណៈទីម័រខាងកើត មិនទាន់មានមេដាយ។
 
ផ្អែកលើចំនួនមេដាយសរុប បន្ទាប់ពីវៀតណាមដែលមាន១០២នោះ ថៃស្ថិតនៅលេខ២ ដោយមាន៥៩មេដាយ, ហ្វីលីពីនមាន៥៤មេដាយ, ម៉ាឡេស៊ីមាន៤២មេដាយ, ឥណ្ឌូណេស៊ី មាន៣៩មេដាយ, សិង្ហបុរី មាន៣១មេដាយ, មីយ៉ាន់ម៉ាមាន១៥មេដាយ។
 
បណ្តាប្រទេសដែលមានមេដាយក្រោម១០ខ្ទង់នៅឡើយ រួមមាន កម្ពុជា៨មេដាយ, ឡាវ ៦មេដាយ និងព្រុយណេ៣មេដាយ៕
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com