ជាតិ
ចិន និងថៃ ផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់៣៥កន្លែង ដល់មន្ត្រីរាជ និងនិស្សិតកម្ពុជា
16, May 2022 , 8:59 am        
រូបភាព
ដោយ៖ ហេង ស្រីលីន
 
ភ្នំពេញ៖ ប្រទេសចិន បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣០កន្លែង សម្រាប់មន្ត្រីរាជការបរទេស និងកម្ពុជា ទៅសិក្សានៅសាកលវិទ្យាល័យ Tongji ក្នុងឆ្នាំសិក្សា២០២២-២០២៣។ រីឯ សាកលវិទ្យាល័យ Uppsala នៃប្រទេសថៃ ក៏ផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ៥កន្លែងដល់ម​ន្ត្រីរាជការ និងនិស្សិតកម្ពុជា សម្រាប់ឆ្នាំ២០២២។


 
ចិន  និងថៃ ផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់មន្ត្រីរាជនិងនិស្សិតកម្ពុជា​ ចំនួន៣៥កន្លែង ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍របស់ប្រទេសចិន ​ សិក្សាលើ ជំនាញការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីវភាព និងជំនាញសិក្សាជាភាសាអង់គ្លេស រយៈពេល២ឆ្នាំ។ ដោយឡែក អាហារូបករណ៍ថ្នាក់បណ្ឌិត ដែលផ្ដល់ដោយថៃ   សិក្សាលើមុខជំនាញ គីមីវិទ្យា គណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា។
 
ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ លើអាហារូបករណ៍នៅប្រទេសចិន អាចដាក់ពាក្យស្នើសុំតាមរយៈ https://www.campuschina.org https://studyinchina.csc.edu.cn/#/login និង https://study-info.tongji.edu.cn/ រួចផ្ញើទៅកាន់អ៊ីម៉ែល៖ [email protected] ។ បេក្ខជន អាចផ្ញើឯកសារទៅកាន់ការិយាល័យពាណិជ្ជកម្មរបស់ ស្ថានទូតចិនប្រចាំកម្ពុជា មុនថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
 
រីឯ បេក្ខជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍បរិញ្ញាប័ត្រជាន់ខ្ពស់នីថៃ អាចដាក់ពាក្យស្នើសុំ អាហារូបករណ៍ ទៅកាន់ស្ថានទូតថៃប្រចាំកម្ពុជា មុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://nriis.nrct.go.th ឬ តាមរយៈ https://tica-thaigov.mfa.go.th
 
 

Tag:
 Moeys
  អាហារូបករណ៍
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com