ជាតិ
សេដ្ឋកិច្ច
KOICA នឹងផ្តល់ជំនួយ​ផ្តោតលើវិស័យកសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ ឌីជីថល ​បរិស្ថាន
17, May 2022 , 6:59 pm        
រូបភាព
front កិច្ចប្រជុំរវាង KOICA និង CDC ។ រូបថត ៖ KOICA  ។
front កិច្ចប្រជុំរវាង KOICA និង CDC ។ រូបថត ៖ KOICA ។
ដោយ ៖ ធន់ សេងហុង 
 
ភ្នំពេញ៖ ​ហិរញ្ញប្បទានពីទីភ្នាក់ងារ KOICA​ ដល់កម្ពុជាសម្រាប់ឆ្នាំបន្តបន្ទាប់​នឹងផ្តោតលើវិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ ឌីជីថលនិងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ផែនការផ្តល់ហិរញ្ញប្បទាននេះ ត្រូវបានលើកឡើងក្នុងកិច្ចពិ​ភាក្សា​នាថ្ងៃទី១៦ឧសភា​ រវាងប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KO​IC​A) ជាមួយគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ គិតពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ ទីភ្នាក់ងារ KOICAបានផ្តល់ហិរញ្ញប្បទានប្រហែល ៣១០លានដុល្លារ ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបពិភាក្សាគ្នា ពាក់ព័ន្ធជុំវិញការស្នើសុំសំណើគម្រោងថ្មី សម្រាប់ឆ្នាំ២០២៤នៅកម្ពុជា​។​ KOICA បានចុះផ្សាយខ្លឹមសារនៃជំនួបនេះ នៅទំព័រហ្វេសប៊ុករបស់ខ្លួន។
 
​បើតាមទីភ្នាក់ងារ KOICA គោលបំណង​នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីវិស័យអាទិភាពសំខាន់ៗ មួយចំនួនរបស់ខ្លួន រួមមានសុខាភិបាល អភិវឌ្ឍន៍ជនបទ ឌីជីថល និងបរិស្ថាន ការប្រែប្រួ​ល​អាកាសធាតុ និងគម្រោងថ្មីរបស់ KOICA សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២៤។ ក្រៅពីនេះទីភ្នាក់ងារ KOICA ក៏បានចែករំលែកវឌ្ឍនភាព នៃគម្រោងរបស់ខ្លួនដែលកំពុងដំណើរការ គម្រោងសម្រាប់ឆ្នាំ២០២២ និង២០២៣ និងអ្នកស្ម័គ្រចិត្តដែលទើបនឹងបញ្ជូនមក​។
 

លោក ​Rho Hyunjun​ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ រូបថត៖ ហ្វេសប៊ុក KO​IC​A

ក្នុងជំនួបនេះ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KO​IC​A) បានឆ្លៀតលើកឡើងពីការកត់សម្គាល់លើ​សមិទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ពិសេសជោគជ័យនៃការទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩។ ប្រធានតំណាង KOICA ក៏គូសបញ្ជាក់ផងដែរ ​ជំហានបន្ទាប់នៃការធ្វើការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ដើម្បីរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មី សម្រាប់ឆ្នាំ២០២៤។
 
ជុំវិញជំនួបនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ​ដែរ ដោយបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់ KOICA ក្នុងការអភិវឌ្ឍ​ប្រទេសកម្ពុជា។  លោក ឈៀង យ៉ាណាម្ពុជា​ពេញចិត្តយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនៃការរៀបចំឯកសារទស្សរ៉ា ​អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មី សម្រាប់ឆ្នាំ២០២៤ ផ្តួចផ្តើមដោយ KOICA។   អគ្គលេខាធិការ រូបនេះ បានលើកទឹកចិត្ត KOICA ឲ្យពិភាក្សាលម្អិត អំពីបច្ចេកទេស នៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំឯកសារទាំងនេះ។
 


លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ​រូបភាព​ហ្វេសប៊ុក KOICA​

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល CDC បានអះអាងថា សម្រាប់​ឆ្នាំខាងមុខ KOICA នឹងផ្តល់ហិរញ្ញប្បទាន ផ្តោតសំខាន់ទៅលើវិស័យ​កសិកម្ម សុខាភិបាល ឌីជីថល អភិវឌ្ឍន៍ជនបទ បរិស្ថាន និងការប្រែប្រួលអា​កាសធាតុ។ លើសពីនេះ ទីភ្នាក់ងារ KOICA បានផ្តល់កិច្ចសហប្រតិបត្តិការបន្ថែមជាច្រើន រួមមាន ការបញ្ជូនអ្នកជំនាញការ និងអ្នកស្ម័គ្រចិត្តកូរ៉េ និងការផ្តល់កម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងកម្មវិធីអាហារូបករណ៍រយៈពេលវែង រួមទាំងកម្មវិធីភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល។
 
សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ KOICA បានផ្តល់ជំនួយឥតសំណងប្រហែល ៣១០លានដុល្លារ ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ សម្រាប់ឆ្នាំ២០២២នេះវិញ ជំនួយឥតសំណងរបស់ KOICA សម្រាប់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានចំនួនប្រហែល ២០,៧ លានដុល្លារ៕
 

Tag:
 KOICA
  CDC
  កសិកម្ម
 សុខាភិបាល
 បរិស្ថាន
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com