អត្ថបទពាណិជ្ជកម្ម
ពាក្យស្លោក «រៀនបានរង្វាន់» តើមានន័យដូចម្តេច?
17, May 2022 , 5:02 pm        
រូបភាព
«រៀនបានរង្វាន់»ជាពាក្យស្លោកថ្មីរបស់លោកគ្រូ ឃីម សុខហេង ដែលតែងតែគិតគូរដល់អនាគតរបស់យុវជនជំនាន់ក្រោយ។ ក្រៅពីគ្រូបង្រៀន លោកគ្រូក៏ជាអនាព្យាបាលទី២រ បស់សិស្សនិស្សិត ក៏ដូចជាយុវជនរបស់យើងផងដែរ។ «រៀនបានរង្វាន់» គឺចង់សំដៅលើចំណេះវិជ្ជាដែលប្អូនបានរៀន មានចំណេះដឹង ដើម្បីយកចំណេះដឹងទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូលផងដែរ។
 

ពាក្យ «រៀនបានរង្វាន់» ត្រូវបានបង្កើតឡើងដោយ លោកគ្រូ ឃីម សុខហេង ក្នុងគោលបំណងដាស់ស្មារតីយុវជនមួយចំនួនឱ្យមានការភ្ញាក់រលឹកអំពីការសិក្សារបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការពេញនិយមពាក្យមួយឃ្លាដែលភ្ជាប់ជាមួយ «រង្វាន់» ហើយថែមទាំងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្ដាញសង្គមនានាសម្រាប់ផលិតផលផ្សេងៗជាច្រើន។ ប៉ុន្តែក្រៅពីផលិតផលដែលមានរង្វាន់ តើលោកអ្នកដឹងទេថារង្វាន់ដែលមានអាចកាត់ថ្លៃបាននោះគឺចំណេះវិជ្ជាដែលលោកអ្នកបានរៀនសូត្រ។ ចំណេះដឹងគឺជារង្វាន់ធំក្នុងជីវិត ដែលអាចផ្លាស់ប្តូវជីវភាពក្នុងការរស់នៅ កែប្រែអាកប្បិកិរិយាល្អ អាចជាបុគ្គលិកឆ្នើមក្នុងសង្គម ក៏ដូចជាសម្រាប់ចែករំលែកជំណេះដឹងទៅដល់ក្មេងៗជំនាន់ក្រោយ និងមានរង្វាន់ជាច្រើនរាប់មិនអស់ដែលទទួលបានពីចំណេះដឹងរបស់លោកអ្នក។




 
ជាការលើកទឹកចិត្តដល់យុវជនដែលចូលចិត្តប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការសិក្សារបស់ខ្លួន យើងមានកម្មផ្ទាល់ខ្លួនឈ្មោះ «KHiM SOKHENG» គឺមានតែវេទិកាសិក្សាសុទ្ធតែម្ដង ដើម្បីចៀសវាងការបែកអារម្មណពេលកំពុងសិក្សាដូចជាសិក្សានៅលើបណ្ដាញសង្គមនានាជាដើម។
 
ទាញយកកម្មលើទូរស័ព្ទដៃ Mobile APP KHiM SOKHENG ដើម្បីទទួលបានចំណេះបន្ថែមទៀតជាច្រើន៕
 





(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com