កីឡាជាតិ
ជាតិ
OCA បើក​ឱកាស​ឲ្យ​ខេត្ត​សៀ​មរាប​រៀ​បចំ​មហា​សន្និ​បាត​លើ​កទី​៣៥នៅ​ឆ្នាំ​២០១៦
19, Jan 2014 , 7:34 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC និង​លោក Ken Gadaffi នា​កិច្ច​ប្រជុំ​កាលពី​ថ្ងៃទី​១៨ ខែមករា
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC និង​លោក Ken Gadaffi នា​កិច្ច​ប្រជុំ​កាលពី​ថ្ងៃទី​១៨ ខែមករា
មហា​សន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) បានប្រកាស​ផ្តល់​សិទ្ធិ​ដល់​ខេត្ត​សៀម​រាប​របស់​កម្ពុជា​ក្នុងការធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​នា​ឆ្នាំ​២០១៦ ខាងមុខនេះ។ ការ​សម្រេចនេះ​ត្រូវ​បាន​ធ្វើ​ឡើង​នាសន្និបាត​លើក​ទី​៣២​​របស់ OCA នៅ​ក្នុងទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន កាលពី​ថ្ងៃ​ទី​១៨ ខែមករា។



យោងតាម​ការ​បញ្ជាក់​របស់​លោក Ken Gadaffi ទីប្រឹក្សា​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) មហាសន្និបាត​ OCA ឆ្នាំ​២០១៣ ត្រូវ​បាន​លើកពី​ខែធ្នូ ឆ្នាំ​២០១៣ មក​ខែមករា ឆ្នាំ​២០១៤ ដោយសារ​តែ​ប្រទេសហ្វីលីពីន រងការ​បំផ្លាញ​ដោយ​ខ្យល់ព្យុះកំណាច។

លោក Ken Gadaffi រាយការណ៍​បញ្ជាក់ថា មហាសន្និបាត​លើកទី​៣៣ នឹង​ត្រូវ​រៀបចំ​នៅ​ក្នុងខេត្ត Incheon ប្រទេស​កូរ៉េខាង​ត្បូង​នា​ខែកញ្ញា ខាងមុខ ខណៈ​ទីក្រុង​ Asgabad ប្រទេសតួកមេនីស្ថាន នឹង​រៀបចំ​មហាសន្និបាតលើក​ទី​៣៤។ ខេត្តសៀមរាប បាន​ទទួល​ភ្លើង​ខៀវ​សម្រាប់​កិច្ច​ប្រជុំ​លើក​ទី​៣៥ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការសម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ជាមុនសិន៕




© រក្សាសិទ្ធិដោយ thmeythmey.com