កីឡាជាតិ
ជាតិ
Tampines Rovers លើក​ពាន​មិត្ត​ភាព ក្រោ​យយ​កឈ្នះណា​ហ្គាខ​ប ១-០
19, Jan 2014 , 11:02 pm        
រូបភាព
ដោយ:
ក្រុម Tampines Rovers ម្ចាស់​ជើង​ឯក S.League របស់​សិង្ហបុរី​៥សម័​យកាល​ បាន​ក្លាយ​ជា​ម្ចាស់​​ពាន​មិត្ត​ភាព​អន្ត​រជាតិ «NagaWorld Cup» ក្រោយ​ទទួល​ជ័យ​ជម្នះ​ ១-០ លើក្រុមណា​ហ្គា​ខប នា​ជំនួ​បនៅ​លើ​ទី​លាន​ពហុ​កីឡ​ដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០១៤។



ខ្សែបម្រើ​ប៉ារ៉ាហ្គាយ Luis Closa ​​គឺ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​សំណាង​ឱ្យ​ក្រុម Tampines Rovers  ​នៅ​នាទី ៣៦ ក្រោ​យ​ទាត់​បាល់​ទម្លុះ​​ដៃ​អ្នកចាំ​ទី ផន រតនា របស់​ណាហ្គា បាន​យ៉ាង​ស្អាត។

បើ​ទោះ​ជា​ចាញ់​ក្នុង​​ការ​ប្រកួត​នេះ​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​របស់​ក្រុម​ណាហ្គាខប​ ថា​​ការ​ប្រកួត​នេះ​បាន​បង្ហាញ​ឱ្យ​ទស្សនិក​ជន​ឃើញ​ថា​គម្លាត​នៃ​ក្រុម​របស់​ប្រទេស​សិង្ហបុរី និង ក្រុម​កម្ពុជា គឺ​មិន​សូវ​ឆ្ងាយ​គ្នា​នោះ​ទេ។

លោក​ថា​សប្បាយ​ចិត្ត​ដែល​ឃើញ​កូន​ក្រុម​លេង​អស់​ពី​សមត្ថភាព ប៉ុន្ដែ​ណាហ្គា​របស់​លោក​មាន​បញ្ហា​បន្តិចបន្តួច​ចំពោះ​កីឡាករ​បរទេស​ព្រោះ​ មិន​ទាន់​បាន​ហ្វឹកហាត់​ជុំ​គ្នា​ជាមូយ​ក្រុម។ លោក​ សុវណ្ណារ៉ា បានដាក់កីឡាករបរទេស​បួន​រូបឲ្យចូល​លេងក្នុងការ​ប្រកួតនេះ ដោយខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Kim Sang Min ខ្សែបម្រើកូរ៉េខាងត្បូង Jang In Yong និង​ខ្សែបម្រើកូដឌីវ័រ Anderson Zogbe ចូលលេងក្នុងជម្រើស​តំបូង ខណៈ​កីឡាករហ្គីណេ Barry លេងជាកីឡាករបម្រុង។

ចំណែក​លោក Salim Moin គ្រូ​បង្វឹក​របស់​ក្រុម​ជើង​ឯក​លីក​សិង្ហបុរី៥ជំនាន់ បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​អម​ដោយ​ពាន​រង្វាន់​ត្រឡប់​ទៅ​ប្រទេស​វិញ បើ​ទោះ​ជា​ពាន​រង្វាន់​មិត្តភាព​ក៏​ដោយ។ លោក​បន្ត​ថា​ក្រុម​លោក​ទទួល​បាន​បទពិសោធន៍​ល្អៗ​ជា​ច្រើន​​ក្នុង​ដំណើរ​មក​កម្ពុជា​ជា​លើក​ដំបូង​នេះ។

Tampines Rovers បាន​​ធ្វើ​ដំណើរ​មក​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​តាំង​ពី​ថ្ងៃ​ទី ១៦ មករា ហើយ​នៅ​ថ្ងៃ​ទី ១៧ មករា បាន​ប្រកួត​ឈ្នះ​ជើង​ឯក​លីក​កំពូល​កម្ពុជា​រដូវកាល ២០១៣ ក្រុម​ខេត្ត​ស្វា​យរៀង​ក្នុង​លទ្ធ​ផល ១ – ០ និង ថ្ងៃ​១៩ មករា នេះ​យក​ឈ្នះ​ក្រុម​ជើង​ឯក Hun Sen Cup 2013 ក្នុង​លទ្ធផ​ល​ ១ ទល់ ០ ដូច​គ្នា៕

ទស្សនារូបភាពស្តីពីសកម្មភាពនៃការ​ប្រកួត​ដែល​ថតដោយលោក Masayori Ishikawa នៃទីភ្នាក់ងារ CAM photo agency ដែល​ជាដៃគូរបស់គេហទំព័រ​ថ្មីៗ៖


























© រក្សាសិទ្ធិដោយ thmeythmey.com