កីឡាជាតិ
ជាតិ
កាយសម្ព័ន្ធ Aerobic កម្ពុជា បានមេដាយប្រាក់លើវិញ្ញាសា៣នាក់
21, May 2022 , 11:34 am        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដែលមានកីឡាករ ហាស់ សុខហ៊ កីឡាករ ត្រន ប៊ុនធឿន និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១លើវិញ្ញាសា Aerobic Gymnastics-Trio នៅ Quang Ngua Sports Palace នាថ្ងៃទី២១ ខែឧសភា នេះ។

 
ក្រុមកម្ពុជា សម្រេចបានពិន្ទុ ១៩.៣០០ ខណៈក្រុមម្ចាស់ផ្ទះវៀតណាម ជាម្ចាស់មេដាយមាសសម្រេចបាន ២០.៤៧៥, ក្រុមថៃ បានមេដាយសំរឹទ្ធជាមួយនឹង ១៧.៥៨៨។ ក្រុមហ្វីលីពីន ធ្វើបាន ១៦.៥៣៣ មិនទទួលបានមេដាយឡើយ។
 
នៅមុននេះ ជឿន ចាន់បុរី ក៏ទទួលបានមេដាយសំរឹទ្ធលើប្រភេទវិញ្ញាសា Aerobic Gymnastics ឯកត្តជន ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com