ជាតិ
សង្គមជាតិ
ស្រ្តី ដែលប្រើហិង្សាលើក្មេងស្រីជាអ្នកបម្រើ ត្រូវឃាត់ខ្លួន
24, May 2022 , 7:15 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបពីទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ៖ វ៉ន ស៊ីចេន

ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលប្រើប្រាស់អំពើហិង្សាលើកុមារីអាយុ៥ឆ្នាំ នៅផ្ទះជួលក្នុងសង្កាត់ផ្សារដេបូ១ ខណ្ឌទូលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ក្មេងស្រីរងគ្រោះ ជាអ្នកបម្រើ ដែលត្រូវបានជួលឲ្យមើលថែកូនអាយុ២ឆ្នាំរបស់ស្រ្តី ដែលប្រើហិង្សា។ ស្រ្តី ដែលប្រើហិង្សានោះ ត្រូវឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៤ ឧសភានេះ។



តាមសេចក្តីថ្លែងការណ៍របស់ខ្លួន នាថ្ងៃទី២៤ ខែឧសភា ក្រុមប្រឹក្សាជាតិដើម្បីកុមារកម្ពុជា (ក.ជ.ក) បានចាត់ទុកការប្រើហិង្សាលើក្មេងស្រីដែលទើបមានអាយុ៥ឆ្នាំនេះ ថាមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌។ ក្រុមប្រឹក្សាជាតិដើម្បីកុមារកម្ពុជា បន្ថែមថា សាធារណជនមានការតក់ស្លុត និងមានការអាណិតអាសូរជាខ្លាំងចំពោះកុមារីដែលរងគ្រោះ។

ស្ថាប័នដែលធ្វើកិច្ចការផ្នែកកុមារមួយនេះ បានអំពាវនាវដល់សមត្ថកិច្ច និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នតុលាការ ឲ្យចាត់វិធានការតាមនីតិវិធីច្បាប់ និងដាក់ទោសយ៉ាងតឹងរឹងទៅលើជនសង្ស័យនេះ ដើម្បីកុំឲ្យមានអំពើហិង្សាបែបនេះ កើតមានក្នុងសង្គមជាតិតទៀត៕

Tag:
 អំពើហឹង្សាលើកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com