កីឡាជាតិ
ជាតិ
ស្វាយ ចាន់រតនៈ ដែលកំពុងលេងនៅលីគទី៤ ព័រទុយហ្គាល់ មានក្តីប្រាថ្នាចង់លេងឲ្យជម្រើសជាតិកម្ពុជា
26, May 2022 , 11:45 am        
រូបភាព
ស្វាយ ចាន់រតនៈ ពាក់ស្រោមដៃ និងពាក់ស្លាកប្រធានក្រុមក្លិប Sporting Club Vista Alegre U-19 លីគទី៤ របស់ព័រទុយហ្កាល់ ។(ប្រភព Chanrathnak Svay)
ស្វាយ ចាន់រតនៈ ពាក់ស្រោមដៃ និងពាក់ស្លាកប្រធានក្រុមក្លិប Sporting Club Vista Alegre U-19 លីគទី៤ របស់ព័រទុយហ្កាល់ ។(ប្រភព Chanrathnak Svay)
ដោយ៖ហៀក ឆក

អតីតយុវជនក្លិបបឹងកេត និង ព្រះខ័នរាជស្វាយរៀង កីឡាករកម្ពុជា ស្វាយ ចាន់រតនៈ ដែលកំពុងលេងឲ្យ ក្លិប Sporting Club Vista Alegre U-19 លីគទី៤ របស់ព័រទុយហ្កាល់ បានបង្ហាញពីក្តីប្រាថ្នា លេងឲ្យក្រុមជម្រើសជាតិកម្ពុជា។


ដ្បិតមានបំណងចង់លេងឲ្យក្រុមជម្រើជាតិកម្ពុជាក្តី ប៉ុន្តែរូបគេ ក៏ដឹងថាសមត្ថភាពខ្លួននៅមានកម្រិត ។ កីឡាករ ស្វាយ ចាន់រតនៈ បានប្រាប់សារពត៌មានថ្មីៗតាមហ្វេសប៊ុក ថា ៖ «ដូចដែលខ្ញុំបាននិយាយខ្ញុំពីមុនមក ខ្ញុំចង់លេងឲ្យប្រទេសរបស់ខ្ញុំ តែប្រសិនកម្រិតរបស់ខ្ញុំមិនទាន់ដល់កម្រិតស្តង់ដារបស់ក្រុមជម្រើសជាតិទេ ខ្ញុំមិនអាចចូលរួមជាមួយពួកគេបានទេ»។ 
 
ដើម្បីបំពេញក្តីស្រម៉ៃខ្លួន កីឡាករកូនខ្មែរ ដែលកំពុងលេងឲ្យក្លិប Sporting Club Vista Alegre U-19 លីគទី៤ របស់ ព័រទុយហ្កាល់ នេះ បានប្ដេជ្ញាប្រឹងប្រែងហ្វឹកហាត់ និងអភិវឌ្ឍន៍ខ្លួនថែមទៀត សម្រាប់ឱកាសមកលេងឱ្យជម្រើសជាតិ។«អ្វីដែលខ្ញុំអាចធ្វើបានពេលនេះ គឺការប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ហើយខិតខំរហូតដល់សង្ឃឹមថាថ្ងៃណាមួយខ្ញុំឈានដល់កម្រិតស្តង់ដារ និងកម្រិតពួកគេ»។ នេះជាការបញ្ជាក់របស់ ស្វាយ ចាន់រតនៈ។
 
កីឡាករ ស្វាយ ចាន់រតនៈ បានចេញទៅប្រទេស ព័រទុយហ្កាល់ កាលពីឆ្នាំ២០១៨ ដើម្បីទៅសិក្សា និងហ្វឹកហាត់បាល់ទាត់នៅទីនោះ។
 
ខ្សែបម្រើកណ្ដាលរូបនេះ បានចូលរួមជាមួយក្លិបSporting តាំងពីចុងរដូលកាលមុន នៅឆ្នាំ២០២១ ដោយលេងឲ្យក្រុមកម្រិត U19 SC Vista Alegre។ សម្រាប់រដូវកាលនេះ កីឡាករ ស្វាយ ច័ន្ទរតនៈ ត្រូវតែងតាំងជាប្រធានក្រុម U19 SC Vista Alegre៕
 
 

Tag:
 បាល់ទាត់
 ស្វាយ ចាន់រតនៈ
© រក្សាសិទ្ធិដោយ thmeythmey.com