អត្ថបទពាណិជ្ជកម្ម
ផ្ទេរប្រាក់ឬទទួលប្រាក់បានភ្លាមៗ ទូទាំងពិភពលោកតាម MoneyGram នៅលើអេស៊ីលីដាម៉ូបាល
× ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ អតិថិជនរបស់ធនាគារអេស៊ីលីដា អាចផ្ទេរប្រាក់ទៅ-មក ក្រៅប្រទេស ទូទាំងពិភពលោកបានយ៉ាងឆាប់រហ័ស តាមរយៈ ម៉ាន់នីក្រាម (MoneyGrame) ប្រកបដោយសុវត្ថិភាពខ្ពស់ និងងាយស្រួលគ្រប់ពេលវេលាគ្រប់ទីកន្លែង។
ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាច ផ្ទេរប្រាក់ចេញទៅក្រៅប្រទេសបានទូទាំងពិភពលោកក្ នុងការទូទាត់ថ្លៃទំនិញនាំចូល សាលារៀន ឬផ្ញើជូនក្រុមគ្រួសារ ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា។
ដោយឡែកការទទួលប្រាក់ ដែលផ្ទេរចូលគណនីធនាគារ អេស៊ីលីដា ពីក្រៅប្រទេស ទូទាំងពិភពលោក គឺបានភ្លាមៗគ្រប់ពេលវេលា ដោយមិនអស់ថ្លៃសេវា។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដាបានមានប្រសាសន៍ថា ៖«លោកអ្នកអាចផ្ទេរប្រាក់ទៅ-មក ក្រៅប្រទេស ទូទាំងពិភពលោកបានយ៉ាងឆាប់រហ័ស តាមរយៈ ម៉ាន់នីក្រាម (MoneyGrame) ប្រកបដោយសុវត្ថិភាពខ្ពស់ និងងាយស្រួល»។
លោកស្រីបានថ្លែងពន្យល់ថា៖«ចំពោះការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស ជាមួយអេស៊ីលីដាម៉ូបាល នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីទូទាត់ថ្លៃទំនិញនាំចូល សាលារៀន ឬផ្ញើជូនក្រុមគ្រួសារ ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា។ ចំណែកការទទួលប្រាក់ដែលផ្ទេរចូលគណនីធនាគារ អេស៊ីលីដា ពីក្រៅប្រទេស ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា ដោយមិនអស់ថ្លៃសេវា»។
© រក្សាសិទ្ធិដោយ thmeythmey.com