កីឡាអន្តរជាតិ
អន្តរជាតិ
Perisic ផ្ទេរទៅ Spurs ដោយគ្មានតម្លៃខ្លួនដើម្បីជួបជុំជាមួយលោក Conte ម្តងទៀត
01, Jun 2022 , 2:08 pm        
រូបភាព
Tottenham Hotspur​ ​ថ្ងៃទី៣១ ខែឧសភា ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Ivan Perisic ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន បន្ទាបផុតកិច្ចសន្យាជាមួយក្រុម ​Inter Milan ។



ខ្សែប្រយុទ្ធសញ្ជាតិក្រូអាស៊ី វ័យ៣៣ឆ្នាំ ទទួលបានកិច្ចសន្យាជាមួយក្រុមមាន់ខ្នាយមាសរយៈពេល ២ឆ្នាំ ហើយក៏ជាការជួបជុំគ្នាម្តងទៀតជាមួយលោក Antonio Conte។ ​លោក Conte និង Perisic ធ្លាប់ធ្វើការជាមួយគ្នានៅក្លិប Inter Milan កាលពីរដូវកាល ២០២០-២១។
 
នាទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ Tottenham Hotspur បានផ្តល់ប្រាក់ដល់លោក Conte ១៥០លានផោន(១៨៨លានដុល្លារ) ក្នុងការនាំយកកីឡាករថ្មីមកកាន់ក្លិបដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីត្រូវការ។ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ ជាកីឡាករដំបូងដែលលោក Conte នាំមក Spurs។
 
សែប្រយុទ្ធក្រូអាស៊ីរូបនេ អះអាងថា រូបគេបានជ្រើសរើសក្រុម Spurs ព្រោះជាក្រុមមានកៅអី Champions league រដូវកាលក្រោយ។
 
«ខ្ញុំបានរង់ចាំហើយមើលការប្រកួតរបស់ ​Spurs ២ ឬ៣ចុងក្រោយ បន្ទាប់ពីឃើញក្រុមយកជ័យជម្នះលើ Arsenal ពេលនោះហើយជាពេលដែលខ្ញុំជ្រើសរើស Tottenham។ មានកៅអីលេង​ Champions League ជារឿងដ៏ល្អបំផុតមួយសម្រាប់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមជាមួយ Spurs។»។ Perisic បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
លើសពីនេះ Ivan Perisic ក៏បានអះអាងទៀតថា រូបគេចង់មកលេងនៅ Premier League តាំងពីឆ្នាំ ២០០៩ អំឡុងរូបគេលេងនៅលីគកំពូលប៊ែលហ្ស៊ិក។
 
សូមជម្រាបថា Perisic បានរួមរស់ជាមួយ Inter Milan រយៈពេល៧ឆ្នាំ រូបគេបានជួយក្លិបអ៊ីតាលីមួយនេះលើកពានរង្វាន់ Serie A ឆ្នាំ ២០២១, ពាន Italian Cup និង Italian Super Cup ឆ្នាំ ២០២២។ Perisic ក៏ធ្លាប់ឈ្នះពានរង្វាន់ Bundesliga ២ដង German Cup ៣ដង និង Champions League ១ដង ជាមួយ Bayern Munich៕
 

Tag:
 Ivan Perisic
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com