កីឡាអន្តរជាតិ
អន្តរជាតិ
រៀនផង ទាត់បាល់ផង! De Bruyne ទទួលអាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត A ពីសហព័ន្ធបាល់ទាត់ប៊ែលហ្ស៊ិក និង UEFA
01, Jun 2022 , 7:29 pm        
រូបភាព
ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City ថ្ងៃទី៣០ ខែឧសភា ស្ថិតក្នុងចំណោមកីឡាករប៊ែលហ្ស៊ិកបច្ចុប្បន្ន និងអតីតកីឡាករ ១៨នាក់ផ្សេងទៀត ទទួលបានអាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត A បន្តាប់ពីឆ្លងកាត់ការហ្វឹកហាត់រយៈពេល២ឆ្នាំជាមួយសហព័ន្ធបាល់ទាត់បែលហ្ស៊ិក (​RBFA) និងពីសហព័ន្ធបាល់ទាត់អឺរ៉ុប​ (UEFA)។


កីឡាករខ្សែប្រយុទ្ធ Dries Mertens របស់ Napoli ខ្សែការពារ Jan Vertonghen របស់ Benfica, Axel Witsel របស់ Borussia Dortmund, Youri Tielemans និង Dennis Praet របស់ Leicester City ក៏ស្ថិតក្នុងចំណោមកីឡាករដែលទទួលបានអាជ្ញាប័ណ្ណពីសហព័ន្ធ RBFA។
 
ក្រោយទទួលបានអាជ្ញាប័ណ្ណគ្រូបង្វឹកបែបនេះ De Bruyne នឹងអាចធ្វើជាគ្រូបង្វឹកក្រុមយុវជន និង ក្រុមធំៗក្នុងតំបន់អឺរ៉ុបបាន។ RBFA បានចាត់ទុកថាជាការត្រួសត្រាយផ្លូវដល់អនាគតកីឡាករបន្ទាប់ពីបញ្ចប់អាជីពបាល់ទាត់របស់ពួកគេ។
 
«គំនិតនេះជាការអនុញ្ញាតឱ្យអ្នកដែលចូលរួមការសិក្សាមានការគិតអំពីអ្វីដែលពួកគេចង់ធ្វើបន្ទាប់ពីបញ្ចប់អាជីពរបស់ពួកគេ។ ក្រុមកីឡាករទាំងអស់បានចូលរួម ទទួលបានការរីកចម្រើនច្រើនណាស់ ហើយយើងក៏បានមើលឃើញពីលទ្ធផលរបស់ពួកគេ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Kris Van Der ប្រធានគ្រូបង្វឹកផ្នែកអប់រំរបស់សហព័ន្ធបែលហ្ស៊ិក។
 
មិនត្រឹមតែប៉ុណ្ណោះលោក Kris Van Der ក៏បានអះអាងបន្ថែមថា កីឡាករទាំងអស់អាចចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្នុងប្រទេសបែលហ្ស៊ិកម្តង ដូច្នេះពួកគេមិនបាច់ចាប់ផ្តើមអាជីពនេះនៅប្រទេសផ្សេងឡើយ៕
 

Tag:
 Kevin De Bruyne
  Belgium
© រក្សាសិទ្ធិដោយ thmeythmey.com