កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីតាលី ជួបអាហ្សង់ទីនក្នុងជំនួបពានអន្តរទ្វីប Finalissima
01, Jun 2022 , 5:49 pm        
រូបភាព
រូបភាព៖ MenaFN
រូបភាព៖ MenaFN
ម្ចាស់ជើងឯក Euro 2020 អ៊ីតាលីនឹងត្រូវជួបតទល់ជាមួយម្ចាស់ជើងឯក Copa America 2021 អាហ្សង់ទីន នៅក្នុងជំនួបដណ្តើមពានរង្វាន់អន្តរទ្វីប Finalissima នាកីឡដ្ឋាន Wembley ទីក្រុងឡុដ៍ថ្ងៃទី១ ឈានចូលទី២ខែមិថុនា វេលាម៉ោង ១:៤៥នាទីយប់(ម៉ោងនៅកម្ពុជា)។


ជំនួបពាន Finalissima ជាការងើបឡើងវិញនៃពានរង្វាន់សម្រាប់ក្រុមជាម្ចាស់ពានមកពីទ្វីបអឺរ៉ុប និង អាម៉េរិកខាងត្បូង CONMEBOL​-UEFA Cup of Champions។ 
 
ពានរង្វាន់អន្តរទ្វីបនេះ ធ្លាប់បានធ្វើឡើងតែ២ដងប៉ុណ្ណោះ ដោយក្នុងឆ្នាំ ១៩៨៥ ជាការប្រកួតរវាងបារាំងម្ចាស់ពាន Euro 1983 តទល់ជាមួយអ៊ុយរូហ្គាយ ម្ចាស់ពាន Copa America 1984 ដោយបារាំងឈ្នះ និងឆ្នាំ១៩៩៣​ រវាងអាហ្សង់ទីន ម្ចាស់ពាន Copa America 1991 តទល់ដាណឺម៉ាកម្ចាស់ពាន Euro 1992 ដែលអាហ្សង់ទីនឈ្នះ។ 
 
គ្រូបង្វឹកក្រុមអ៊ីតាលីបានបង្ហាញចំណាប់អារម្មណ៍រីករាយដែលបានវិលត្រលប់មកកាន់ទឹកដីអង់គ្លេសកន្លែងដែលឈ្នះពាន Euro 2020។ «ពិតជារឿងដ៏រីករាយនិងមានកិត្តិយស វិលត្រលប់មកកាន់កីឡដ្ឋាន Wembley ទីកន្លែងដែលបានឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបម្តងទៀត ព្រោះទីនេះវាជាកីឡដ្ឋានដែលអស្ចារ្យខ្លាំង យើងនៅចងចាំរឿងគ្រប់យ៉ាងកាលពី១២ ខែមុន។»។ នេះជាការលើកឡើងរបស់លោក ​Roberto Mancini។
 
ចំណែកគ្រូបង្វឹកក្រុមអាហ្សង់ទីនលោក Lionel Scaloni វិញក៏បាននិយាយមុនការប្រកួតដែរថា ការប្រកួត Finalissima នេះ ជារឿងដែលសោកស្តាយមួយ ខណៈម្ចាស់ជើងឯកអឺរ៉ុបខកខានការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅកាតា។
 
«យើងបាននិយាយអំពីម្ចាស់ពានរង្វាន់ទ្វីបអឺរ៉ុបដូចជាមិនដល់រយៈពេល១ឆ្នាំឡើយ ពួកគេគឺជាក្រុមកំពូលប្រចាំតំបន់មួយ។ នេះជាការលើកឡើងរបស់លោក Scaloni។
 
​អ៊ីតាលីបានធ្លាក់ចេញពីប្រកួតជម្រុះ World Cup ចាញ់ក្រោមថ្វីជើងក្រុមម៉ាសេដ្វានខាងជើងលទ្ធផល ១-០ ហើយម៉ាសេដ្វានខាងជើងត្រូវទម្លាក់វិញដោយព័រទុយហ្គាល់៕
 

Tag:
 CONMEBOL
  UEFA
  Finalissima
© រក្សាសិទ្ធិដោយ thmeythmey.com