កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
សហព័ន្ធកីឡាបាល់ទាត់អាស៊ី ដាក់់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ AFC Asian Cup 2023 ជំនួសចិន
02, Jun 2022 , 8:29 am        
រូបភាព
ពានAFC Asian Cup 2023
ពានAFC Asian Cup 2023
ចិន បានដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះ AFC Asian Cup 2023 កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។  សហព័ន្ធកីឡាបាល់ទាត់អាស៊ី (Asian Football Confederation ) ហៅកាត់ថា AFC បានប្រកាសដាក់ដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ ជំនួសចិន។


AFC បានអញ្ជើញប្រទេស ដែលមានបំណងចង់ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2023 ចូលរួមក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះជំនួសប្រទេសចិន ដែលសុំដកខ្លួនចេញវិញ ក្រោមហេតុផលថា ទីក្រុង Han Zhou ជាកន្លែងរៀបចំប្រកួតនោះ ផ្ទុះរាលដាលជំងឺកូវីដ-១៩ខ្លាំង។
 
កិច្ចប្រជុំលើកទី៣២ នៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (32nd AFC Congress 2022) នាថ្ងៃទី១៨ ខែឧសភា នៅទីក្រុង Manama ប្រទេសបារ៉ែន បានបង្ហាញនៅរដ្ឋបាលអាណត្ដិថ្មី ដើម្បីកំណត់លក្ខខណ្ឌ និងតម្រូវការនៃដំណើរការដេញថ្លៃ ដើម្បីធ្វើម្ចាស់ផ្ទះជំនួសប្រទេសចិន។ 
 
ចំពោះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី នឹងប្រមូលរបាយការណ៍ និងការណែនាំផ្សេងៗ ដាក់ទៅគណៈកម្មការប្រតិបត្តិសហព័ន្ធ ដើម្បីពិនិត្យលក្ខណៈវិនិច្ឆ័យរបស់ប្រទេស ដែលអាចធ្វើជាម្ចាស់ផ្ទះជំនួសចិនបាន។ សហព័ន្ធធកីឡាបាល់ទាត់អាស៊ី មិនទាន់បញ្ជាក់បានទេថា ប្រទេសណាដែលជាម្ចាស់ផ្ទះជំនួសចិន ដោយរង់ចាំមើលលទ្ធផលនៃការដេញថ្លៃសិន។ 
 
ដោយឡែកវគ្គជម្រុះក្នុងពូល នឹងចាប់ផ្ដើម នៅថ្ងៃទី៨-១៤ ខែមិថុនា ហើយប្រទេសសម្រាប់ ធ្វើជាម្ចាស់ផ្ទះ ក្រោយវគ្គជម្រុះក្នុងពូល កំពុងស្ថិតក្នុងការដេញថ្លៃ។ ក្នុងពូលនីមួយៗ មានម្ចាស់ផ្ទះផ្សេងៗគ្នា ដោយក្នុងនោះ៖ ពូល A ៖ ហ្ស៊កដានី គុយវ៉ែត ឥណ្ឌូនេស៊ី និង នេប៉ាល់ ។ គុយវ៉ែត នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល A នៅទីក្រុង Kuwait ។
 
ពូល B ៖ ប៉ាឡេស្ទីន ហ្វីលីពីន យេម៉ែន និង ម៉ុងហ្គោលី ។ ម៉ុងហ្គោលី ធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Ulaanbaatar ។
ពូល C ៖ អ៊ូសបេគីស្ថាន, ថៃ, ម៉ាល់ឌីវ និង ស្រីលង្កា ។ អ៊ូសបេគីស្ថាន ធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Namangan ។
ពូល D ៖ ឥណ្ឌា ហុងកុង អាហ្វហ្គានីស្ថាន និង កម្ពុជា ។ ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Kolkata ឬ Calcutta ។ 
ពូល E ៖ បារ៉ែន តូមិននីស្ថាន ម៉ាឡេស៊ី និង បង់ក្លាដែស ។ ម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Kuala Lumpur ។
 
ពូល F ៖ សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន មីយ៉ាន់ម៉ា និង សិង្ហបុរី ។ សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Bishkek ។
 
ការប្រកួតនេះ ត្រូវជម្រុះយក១១ក្រុម ដោយយកលេខ១ ប្រចាំពូលនីមួយៗទ និងលេខ២ ដែលល្អក្នុងពូល ចំនួន៥ក្រុម ឡើងទៅប្រកួតជាមួយ១៣ប្រទេសផ្សេងទៀត រួមមាន ចិន អូស្ត្រាលី សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ អ៊ីរ៉ាក់ ជប៉ុន សាធារណរដ្ឋកូរ៉េ លីបង់ អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត ស៊ីរី និងអារ៉ាប់រួម និងវៀតណាម ៕
 

Tag:
 AFC
  AFC Asian Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com