កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mancini សន្យាកែប្រែអ៊ីតាលីឡើងវិញក្រោយបរាជ័យផ្ទួនៗ
02, Jun 2022 , 4:29 pm        
រូបភាព
លោក Roberto Mancini គ្រូបង្វឹកអ៊ីតាលី ថ្ងៃទី១ ខែមិថុនា សន្យាកែប្រែក្រុមជម្រើសជាតិអ៊ីតាលីឡើងវិញ ក្រោយពេលចាញ់អាហ្សង់ទីននៅពានអន្តរទ្វីប Finalissima ក្នុងលទ្ធផល ៣-០។ នេះជាការចាញ់លើកទីពីររបស់អ៊ីតាលីបន្ទាប់ពីការជម្រុះ World Cup។


អាហ្សង់ទីនយកជ័យជម្នះលើអ៊ីតាលីលទ្ធផល ៣-០ ក្នុងកីឡដ្ឋាន Wembley ដើម្បីលើកពាន Finalissima ជាលើកទី២ ។ ប៉ុន្តែនេះជាការចាញ់ដ៏អាម៉ាស់សម្រាប់អ៊ីតាលីដែរ។ កាលពីខែមីនាអ៊ីតាលីបានប្រកួតចាញ់ម៉ាសេដ្វានខាងជើងនៅវគ្គជម្រុះពាក់កណ្តាលផ្តាច់ព័្រត្រ World Cup តំបន់អឺរ៉ុប ហើយខកខានទៅជុំផ្តាច់ព្រ័ត្រ World Cup នៅកាតា។
 
បើទោះបីអ៊ីតាលីឈ្នះពានរង្វាន់ ​Euro 2022 កាលពីឆ្នាំកន្លងទៅក្តី លោក Mancini សម្លឹងឃើញ ពីចំណុចដែលលោកត្រូវការកសាងក្រុមឡើងវិញ ដើម្បីអាចត្រលប់ទៅភាពខ្លាំងដូចមុនបាន។
 
«ការប្រកួតទល់អាហ្សង់ទីនយើងធ្វើមិនបានល្អ របូត២គ្រាប់នៅវគ្គទីមួយ ពួកគេល្អជាងក្រុមយើងឆ្ងាយណាស់។[…] បន្ទាប់ពីការប្រកួតនេះហើយ យើងឃើញថាក្រុមត្រូវការផ្លាស់ប្តូររឿងមួយចំនួន ហើយយើងនឹងធ្វើវា យើងត្រូវការកីឡាករ ដែលធ្វើឱ្យក្រុមខ្លាំងវិញបាននៅពេលអនាគត។»។ លោក Mancini និយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតបែបនេះ។
 
អ៊ីតាលីនឹងត្រូវជួបតទល់ក្រុម ​អាល្លឺម៉ង់ អង់គ្លេស និងហុសគ្រី នៅក្នុងពានរង្វាន់ UEFA Nations league ក្នុងពេលខាងមុខ៕
 

Tag:
 Roberto Mancini
  Italy
© រក្សាសិទ្ធិដោយ thmeythmey.com