កីឡាជាតិ
ចប់ការប្រកួត៖ កម្ពុជា ឈ្នះ ទីម័រខាងកើត ២-១
02, Jun 2022 , 9:14 pm        
រូបភាព
ដោយ៖ ហៀក ឆក

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា(ឈុតធំ) ប្រកួតលើកដំបូងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយនឹងជ័យជម្នះ ២-១ លើទីម័រខាងកើត ក្នុងជំនួបមិត្តភាពអន្តរជាតិ។



Mouzinho ដែលជាចំណូលថ្មីរបស់អង្គរថាយហ្គឺរ រកបានគ្រាប់នាំមុខសម្រាប់ក្រុមភ្ញៀវនៅនាទី២១។ ឈានដល់នាទី៣៩ កែវ សុខផេង រកគ្រាប់បាល់តាមស្មើវិញ ក្រោយការបញ្ជូនរបស់ កែន ច័ន្ទសុភ័ក្ត្រ។ គ្រាប់បាល់ជ័យជម្នះរបស់កម្ពុជាកើតឡើងនៅនាទី៨៤ ដែលជាការតែតបញ្ចូលទីរបស់ ជួន ចាន់ចាវ ក្រោយការបញ្ជូនរបស់ ម៉ាត់ ណូរុន។ 

ជំនួបមិត្តភាពអន្តរជាតិ រវាង ក្រុមគោព្រៃកម្ពុជា និងទីម័រខាងកើត ត្រូវបានបញ្ចប់ក្នុងលទ្ធផលជាផ្លូវការ  ២-១ កាលពីយប់ថ្ងៃទី២ មិថុនា ក្នុងកីឡដ្ឋានជាតិមរតកតេជោ  ដែលមានអ្នកចូលទស្សនាផ្ទាល់ ប្រមាណ១៧០០០នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com