កីឡាអន្តរជាតិ
អន្តរជាតិ
Salah ៖ ខ្ញុំអាចលះបង់ពានទាំងអស់នៅរដូវកាលនេះដើម្បីប្តូរប្រកួតផ្តាច់ព័ត្រ UCL ឡើងវិញ
03, Jun 2022 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធ Mohamed Salah ថ្ងៃទី២ ខែមិថុនា បាននិយាយថារូ បគេអាចលះបង់ពានរង្វាន់ទាំងអស់ដែលបានឈ្នះក្នុងរដូវកាលនេះ ដើម្បីប្តូរការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់ Real Madrid ឡើងវិញ។


ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior ជាអ្នកនាំ Real Madrid ឈ្នះ Liverpool នាវគ្គផ្ដាច់ព្រ័ត្រនៅទឹកដីបារាំង។ Liverpool ស៊ុតចំគោលដៅ៩ ជើងពីការស៊ុត២២លើក ប៉ុន្តែការស៊ុត៩លើកនោះត្រូវបានជួយសង្រ្គោះដោយ Thibaut Courtois អ្នកចាំទីរបស់ Real ទាំងអស់។
 
ក្រោយមិនអាចសងសឹងលើ Real Madrid ដែលធ្លាប់ឈ្នះវគ្គផ្តាច់ព្រ័ត្រដូចគ្នានេះកាលពីឆ្នាំ ២០១៩ និងរដូវកាលនេះម្តងទៀត Salah បង្ហាញបានបង្ហាញអារម្មណ៍សោកស្តាយនិងទទូចចង់ឱ្យមានការប្រកួតឡើងវិញម្តងទៀត។
 
«ការទទួលស្គាល់របស់អ្នកគាំទ្ររួមទាំងអ្នកកាសែតកីឡាសម្រាប់រដូវកាលនេះគឺជារឿងដ៏ពិសេសដែលខ្ញុំមិនអាចបំភ្លេចបាន។ ទោះយ៉ាងណាខ្ញុំអាចផ្តល់ឱ្យបានទាំងអស់នូវពានរង្វាន់របស់ខ្ញុំដែលបានឈ្នះ ដើម្បីទទួលបានឱកាសប្រកួតផ្តាច់ព្រ័ត្រនោះសារជាថ្មីម្តងទៀត ប៉ុន្តែរឿងនេះជាការងាររបស់បាល់ទាត់។»។ Salah បង្ហោះលើគេហទំព័រ Twitter បែបនេះ។
 
Salah ក្នុងរដូវកាលនេះ បានក្លាយជាកីឡាករដែលឈ្នះស្បែកជើងមាស Premier League ក្រោយរកបាន២៣គ្រាប់ ហើយក្លាយជាកីឡាករឈ្នះពានរង្វាន់ឯកតជន FWA និង PFA Player of the Year៕ 
 
 

Tag:
 Mohamed Salah
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com