កីឡាអន្តរជាតិ
អន្តរជាតិ
CONMEBOL-UEFA សម្រេចបង្កើតពាន Finalissima សម្រាប់ក្រុមនារី និង យុវជន
03, Jun 2022 , 5:12 pm        
រូបភាព
គម្រោងបង្កើតពានរង្វាន់អន្តរទ្វីបរបស់ក្រុមស្រ្តី Finalissima ត្រូវបានប្រកាសយល់ព្រមដោយសហព័ន្ធ UEFA និង CONMEBOL ក្រោយការប្រកួតរបស់ក្រុមអាហ្សង់ទីន និងអ៊ីតាលី ទទួលបានជោគជ័យ។


អាហ្សង់ទីនបានបំបាក់អ៊ីតាលីលទ្ធផល​ ៣-០ នៅកីឡដ្ឋាន Wembley កាលពីថ្ងៃទី១ ខែមិថុនា ដែលជាជំនួបរវាងម្ចាស់ ​Copa America 2021 ទល់និងម្ចាស់​ Euro 2020។ ការបង្ហាញទម្រង់លេងរបស់ក្រុមអាហ្សង់ទីនទល់អ៊ីតាលី បានធ្វើឱ្យអ្នកចូលទស្សនាជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីសហព័ន្ធទាំងពីរ។
 
មកដល់ថ្ងៃទី៣ ខែមិថុនានេះ UEFA និង CONMEBOL បានប្រកាសអំពីគម្រោងបង្កើតការប្រកួតចំនួន២បន្ថែមទៀត នៃជំនួបជើងឯកប៉ះជើងឯក ដោយម្ចាស់ពាន Copa America Fermenina 2022 ទល់ម្ចាស់ពាន Women Euro 2020 នៃ Finalissima ស្ត្រី។ 
 
ការប្រកួត Finalissima យុវជនអាយុក្រោម ២០ឆ្នាំ ដោយម្ចាស់ Copa Libertadores Champions និងប៉ះម្ចាស់ពាន UEFA Youth League 2022។
 
ទន្ទឹមនេះ ការប្រកួតបាល់ទាត់ហ្វូតសាលវិញ សហព័ន្ធបាល់ទាត់ទាំងពីរក៏ គ្រោងបង្កើតពានរង្វាន់អន្តរទ្វីបដែរ​ ដោយមានក្រុមម្ចាស់ជើងឯកមកពីអឺរ៉ុប ព័រទុយហ្គាល់ ជើងឯករងអេស្ប៉ាញ ក្រុមជើងឯកអាម៉េរិកខាងត្បូង អាហ្សង់ទីន និង ជើងឯករងប៉ារ៉ាហ្គាយផងដែរ។
 
លើសពីនេះសហព័ន្ធ UEFA និង CONMEBOL ក៏បានសម្រេចយល់ព្រម ផ្លាស់ប្តូរអាជ្ញាកណ្តាលការប្រកួតគ្នាទៅវិញទៅមក និងការបង្វឹកក្រុមអាជ្ញាកណ្តាល ។ ក្នុងនោះក៏មានការបណ្តុះបណ្តាលគ្រូបង្វឹកផងដែរ៕
 

Tag:
 Finalissima
  CONMEBOL
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com