ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រជាជន កោះប្រជុំវិសាមញ្ញ នៅខែកក្កដា
07, Jun 2022 , 5:33 pm        
រូបភាព
កិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា
កិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា បានកោះប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងរបស់លោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលផ្ញើជូនរាល់សមាជិកនៃគណៈកម្មាធិការកណ្តាល។



លោក ម៉ម សារិន សរសេរក្នុងលិខិត ចុះនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ យ៉ាងដូច្នេះ៖«អាស្រ័យហេតុនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ មេត្តាជ្រាប និងត្រៀមលក្ខណៈអញ្ជើញចូលរួមកុំបីខាន»។

របៀបវារៈនៃកិច្ចប្រជុំ ឬកិច្ចប្រជុំផ្តោតលើអ្វីនោះ ពុំមានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់លោក ម៉ម សារិន នោះទេ។ សារព័ត៌មានថ្មីៗ ព្យាយាមទាក់ទងទៅសួរលោក សុខ ឥសាន ជាអ្នកនាំពាក្យគណបក្សកាន់អំណាចនេះ តែប្រព័ន្ធទូរស័ព្ទរបស់លោក មិនអាចហៅចូល។ 

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល ទើបនឹងបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០២១ ដោយកិច្ចប្រជុំនាពេលនោះ បានសម្រេចជ្រើសតាំងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីអនាគត៕ 

Tag:
 CPP
© រក្សាសិទ្ធិដោយ thmeythmey.com