កីឡាជាតិ
ជាតិ
ភ្នំពេញហ្គាឡាក់ស៊ី គ្រងជើងឯកពានសម្ដេច ហ៊ុន សែន លើកទី១៦
12, Jun 2022 , 6:29 pm        
រូបភាព
ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី លើកពានសម្ដេចហ៊ុន សែន លើកទី១៦ (ថ្នាក់ខេត្ត)
ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី លើកពានសម្ដេចហ៊ុន សែន លើកទី១៦ (ថ្នាក់ខេត្ត)
កីឡដ្ឋាន Cambodian Airway បានក្លាយជាកន្លែងកាត់សេចក្ដីរកជើងឯក ពានសម្ដេច ហ៊ុន សែន លើកទី១៦ (ថ្នាក់ខេត្ត) រវាងឧត្ដរមានជ័យ និងភ្នំពេញហ្គាឡាក់ស៊ី កាលពីថ្ងៃទី១១ ខែមិថុនា។ ភ្នំពេញហ្គាឡាក់ស៊ី បានឈ្នះ ឧត្ដរមានជ័យ ១-០ ដោយការស៊ុតបញ្ចូលទី របស់កីឡាករ ម៉ាត់ សេតម៉ូស្លីម នៅនាទី២។


 
តាមរយៈការប្រកួតអស់១៥សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ពានសម្ដេច ហ៊ុន សែន លើកទី១៦ (ថ្នាក់ខេត្ត) បានរកឃើញម្ចាស់ជ័យលាភី ដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១១ ខែមិថុនា នៅកីឡដ្ឋាន Cambodian Airway។ ភ្នំពេញហ្គាឡាក់ស៊ី ទទួលបានជើងឯកក្រោយយកឈ្នះ លើក្រុមឧត្ដរមានជ័យ ក្នុងលទ្ធផល ១-០ ដោយកីឡាករ ម៉ាត់ សតម៉ូស្លីម នៅនាទី២។
ភ្នំពេញហ្គាឡាក់ស៊ី ឈ្នះតំណែងជើងឯក ជាមួយទឹកប្រាក់ ១៧ ០០០ ០០០រៀលខណៈ ជើងឯករង បានលើក្រុមបាល់ទាត់ឧត្ដរមានជ័យ ជាមួយទឹកប្រាក់ ៨ ៥០០ ០០០រៀល និងជ័យលាភីលេខ៣ ក្លិបបាល់ទាត់ឬទ្ធិសែន ជាមួយទឹកប្រាក់៦ ០០០ ០០០រៀល។ 
 
ដោយឡែក ជ័យលាភីសម្រាប់ឯកត្តជន ត្រូវបានធ្វើឡើងក្នុងកម្មវិធីនោះដែរ។ ជ័យលាភីស្បែកជើងមាស ជាមួយថវិកា ១ ៦០០ ០០០រៀល បានទៅលើកីឡាករ អ៊ុង វិសាល ខ្សែប្រយុទ្ធខេត្តស្វាយរៀង ដោយបានស៊ុតបញ្ចូលទី១៧គ្រាប់។ កីឡាករ ស៊ុប អះម៉ាត់ អ្នកចាំទីភ្នំពេញហ្គាឡាក់ស៊ី ទទួលបានស្រោមដៃមាស និងស្លាកប្រាក់រង្វាន់ ១ ៦០០ ០០០រៀល ខណៈ លោក ផាន់ ហៃ គ្រូបង្វឹកភ្នំពេញហ្គាឡាក់ស៊ី ទទួលបានជាគ្រូបង្វឹកល្អជាងគេ៕
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com