កីឡាជាតិ
ជាតិ
Keisuke Honda៖ខ្ញុំស្រេកឃ្លាន ចំពោះការសម្រេចគោលដៅរបស់ខ្ញុំ ប៉ុន្ដែមិនដែលដូចចិត្ត
14, Jun 2022 , 3:24 pm        
រូបភាព
រូបលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។
រូបលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។
អំឡុងពេលដឹកនាំកីឡាករ ប្រកួតនៅប្រទេសឥណ្ឌា លោក Keisuke Honda បានសរសេរលើហ្វេសប៊ុក អរគុណដល់អ្នកគាំទ្រ មុនពេលកម្ពុជាប្រកួតបង្គ្រប់កិច្ចជាមួយអាហ្វហ្គានីស្ថាន។ នៅក្នុងសារនោះ អ្នកចាត់ការក្រុមជម្រើសជាតិរូបនេះ បានបង្ហាញពីអារម្មណ៍ មិនសប្បាយចិត្តចំពោះលទ្ធពេលនេះ បន្ទាប់ពីជម្រើសជាតិកម្ពុជា ចាញ់ពីរប្រកួតផ្ទួនៗ នៃការប្រកួតជម្រុះ AFC Asian Cup 2023 នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។


«អរគុណសម្រាប់ការផ្ញើសារជាច្រើន។ ប៉ុន្ដែពេលវេលាកន្លងទៅហើយ។ ខ្ញុំ ស្រេកឃ្លាន ចំពោះការសម្រេចគោលដៅរបស់ខ្ញុំ ប៉ុន្តែមិនដែលដូចចិត្តសោះ។»។ លោក Honda បានសរសេរនៅលើហ្វេសប៊ុក ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន កាលពីថ្ងៃទី១៣ ខែមិថុនា។
 
តាមសំណេរយ៉ាងខ្លីលើហ្វេសប៊ុកនោះ អ្នកចាត់ការក្រុមជម្រើសជាតិជនជាតិរូបនេះ ហាក់ចង់បង្ហាញអារម្មណ៍អាក់អន់ចិត្តចំពោះខ្លួនឯង ដែលដឹកនាំក្រុមជម្រើសជាតិ មិនសូវសមប្រកបតាមបំណងខ្លួន ចង់បាន។
 
កម្ពុជាប្រកួតបង្គ្រប់កិច្ចជាមួយអាហ្វហ្គានីស្ថាន ដែលជាក្រុមហាលអាវដូចគ្នានៅក្នុងពូល D នៃការប្រកួតជម្រុះ AFC Asian Cup 2023 នៅទីក្រុង Kolkata ប្រទេសឥណ្ឌា នៅម៉ោង៦៖៣០នាទីល្ងាចនេះ។
 
ដ្បិតជាការចុងក្រោយក្តី តែលោក Honda បានប្រាប់កូនក្រុមខ្លួនឲ្យប្រឹងប្រកួតយកជ័យជម្នះ ៣ពិន្ទុ ត្រឡប់មកកម្ពុជាវិញ។ លោក Keisuke Honda បានចូលរួមជាមួយកម្ពុជា ជិត៥ឆ្នាំ ក្នុងតំណែងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដោយគិតចាប់ពី ខែសីហា ឆ្នាំ២០១៨៕
 

Tag:
 បាល់ទាត់
  Keisuke Honda
  AFC
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com