អត្ថបទពាណិជ្ជកម្ម
មហាព្រឹត្តិការណ៍ដ៏ជោគជ័យនៃការដាក់បង្ហាញពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour រៀបចំដោយក្រុមហ៊ុន កូកា-កូឡា
16, Jun 2022 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជារាប់ពាន់នាក់ បាននាំគ្នាមកទទួលយកនូវបទពិសោធន៍អស្ចារ្យពីពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy” ជាមួយក្រុមហ៊ុន កូកា-កូឡា។ អ្នកចូលរួមពោរពេញទៅដោយក្តីរំភើប នៅពេលដែលពួកគេចូលរួមអបអរក្ដីស្រឡាញ់រួមគ្នា ចំពោះកីឡា និងមិត្តភាពរបស់ពួកគេ។ 


ក្នុងនាមជាដៃគូដ៏យូរអង្វែងរបស់ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា មានសិទ្ធិផ្តាច់មុខក្នុងការរៀបចំព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™  ដោយផ្តល់ឱ្យអ្នកគាំទ្ររាប់ពាន់នាក់ជុំវិញពិភពលោក នូវឱកាសមើលពានរង្វាន់បាល់ទាត់ ដែលគ្រប់ប្រទេសប្រាថ្នាចង់បានបំផុត មុនការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022™។
 
 

ហាសថេកជាច្រើន (hashtag) #BelievingIsMagic #TrophyTour #CocaColaKH បានប្រមូលផ្តុំការជជែក និងការចែករំលែកអំពីព្រឹតិ្តការណ៍នេះ រាប់ពាន់សារនៅលើ Facebook ជាថ្មីម្តងទៀត បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជា ចំពោះកីឡាបាល់ទាត់។ ចំណងជើងមួយសរសេរថា៖ «សុបិនរបស់ខ្ញុំបានក្លាយជាការពិត! ពានបាល់ទាត់ពិភពលោក បានមកដល់ប្រទេសកម្ពុជាហើយ។ ការចងចាំដែលមិនអាចបំភ្លេចបាន! រកបានមិត្តភក្តិថ្មីល្អៗមួយចំនួនផងដែរ គឺថា សប្បាយចិត្តណាស់!»។
 
 
 
ពោរពេញដោយភាពរំជើបរំជួលនៅពាសពេញពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈដែលពលរដ្ឋកម្ពុជា បានចូលរួមក្នុងសកម្មភាពដទៃទៀតដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ដូចជាការថតរូបជាមួយអេក្រង់ពណ៌បៃតង សាលកិត្តិនាមរបស់ក្រុមហ៊ុន កូកា-កូឡា និងមានហ្គេមជាច្រើនទៀតដោយមាន ឱកាសឈ្នះរង្វាន់ផងដែរ។  អាហារ និងអាហារសម្រន់ជាច្រើន មានលក់នៅស្តង់លក់ចំណីអាហា ក៏ដូចជាភេសជ្ជៈត្រជាក់ស្រស់ស្រាយនៅទីតាំងបញ្ជរលក់របស់ កូកា-កូឡា ផងដែរ។ 
 
 

ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្នុងការកំណត់ស្តង់ដារថ្មីសម្រាប់កម្មវិធីកីឡាដែលផ្តោតលើអ្នកគាំទ្រនៅជុំវិញពិភពលោក។ ក្រៅពីនាំយកពាន ជានិមិត្តរូបបាល់ទាត់ដល់អ្នកគាំទ្រនៅកម្ពុជា ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភលោកនេះ “FIFA World Cup™ Trophy Tour” ក៏បានផ្តល់ទម្រង់ថ្មីៗនៃសកម្មភាពអតិថិជន និងបង្កើតឱកាសពិសេសសម្រាប់ ពលរដ្ឋក្នុងស្រុកដើម្បីទទួលបានភាពរីករាយ ផ្សារភ្ជាប់ទំនាក់ទំនង និងអបអរសាទរការប្រកួតដ៏អស្ចារ្យជាមួយគ្នា៕
 
 
(អត្ថបទពាណិជ្ជកម្ម)









© រក្សាសិទ្ធិដោយ thmeythmey.com