ជាតិ
កូនត្រី ១២ ០០០ក្បាល និងកន្ធាយ ៥០០ក្បាល ត្រូវបានលែងក្នុងបឹងធម្មជាតិ
02, Jul 2022 , 2:53 pm        
រូបភាព
 រដ្ឋបាលស្រុកបន្ទាយស្រី ប្រលែងកូនត្រី និងកូនកន្ធាយនៅបឹងឺឈូកធម្មជាតិ។ រូបភាពពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។
រដ្ឋបាលស្រុកបន្ទាយស្រី ប្រលែងកូនត្រី និងកូនកន្ធាយនៅបឹងឺឈូកធម្មជាតិ។ រូបភាពពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា អាជ្ញាធរស្រុកបន្ទាយស្រី បានរៀបចំកម្មវិធីប្រលែងកូនត្រីអណ្តែង ត្រីក្រាញ់ ត្រីឆ្ពិន និងកូនកន្ធាយសរុប ១២ ៥០០ក្បាល ។

 
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា ការប្រលែងកូនត្រី និងកូនកន្ធាយនេះ ក្នុងគោលបំណងស្តារតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស តាមរយៈការធានានិរន្តរភាពនៃជីវៈចម្រុះ ដើម្បីចីរភាពនៃប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់បឹងឈូក។ 
 
«ធ្លាប់តែទទួលបានផលពីបឹង តែថ្ងៃនេះបានបំពេញបន្ថែមឱ្យទៅធម្មជាតិវិញ។ លែងកូនត្រីធម្មជាតិ ១២ ០០០ក្បាល ក្នុងនោះមានត្រីអណ្តែង ត្រីក្រាញ់ ត្រីឆ្ពិន និងកូនកន្ធាយ ៥០០ក្បាល ចូលទៅក្នុងបឹងឈូក ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា»។ អភិបាលស្រុកបន្ទាយស្រីរូបនេះ បានសរសេរសារនៅលើបណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួន។
 
លោក ហ្វីណង់ បានបន្ថែមយ៉ាងដូច្នេះ៖« ដោយសារមានការសហការ និងការចូលរួមបដិភាគថវិកាពីសហគមន៍ទេសចរណ៍បឹងឈូក ទើបរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំកម្មវិធីលែងពូជកូនត្រីធម្មជាតិទាំងនោះទៅក្នុងបឹងឈូក។ បឹងឈូកដែលបានប្រលែងកូនត្រី និងកូនកន្ធាយនោះ ជាបឹងធម្មជាតិមិនចេះរីងស្ងួត មានទឹកថ្លាស្អាតគ្មានការបំពុលបរិស្ថាន និងជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងមួយ នៅក្នុងស្រុកបន្ទាយស្រី»។
 
កាលពី ២ឆ្នាំមុន រដ្ឋបាលស្រុកបន្ទាយស្រី ក៏ធ្លាប់បានរៀបចំកម្មវិធីប្រលែងកូនត្ រីនៅទីនោះផងដែរ ដោយបានលែងកូនត្រីចំនួន ២ម៉ឺនក្បាល៕
 












Tag:
 មច្ឆាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com