កីឡាជាតិ
ជាតិ
សម្ដេច ហ៊ុន សែន ៖ ស្ត្រីខ្មែរមួយចំនួន កំពុងចម្អេះចំអាស តាមបណ្ដាញសង្គម
06, Jul 2022 , 10:10 am        
រូបភាព
ភ្នំពេញ៖ ស្ត្រីខ្មែរមួយចំនួន កំពុងចម្អេះចំអាស តាមបណ្ដាញសង្គម។ នេះបើតាមសម្ដេច ហ៊ុន សែន ថ្លែងនៅក្នុងពិធីសំណេះសំណាលប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ កក្កដា ២០២២។

 
«ចម្អេះចំអាសពេញហ្នឹង» ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានឃើញស្ត្រីនិយាយពាក្យអាសអាភាស នៅក្នុងបណ្ដាញសង្គម TikTok ដែលកំពុងពេញនិយមនៅកម្ពុជា។ ពាក្យសម្តីចំអាសចំអូង ដែលនារីទាំងនោះ ប្រើប្រាស់ភាគច្រើននិយាយពាក់ព័ន្ធនឹងផ្លូវភេទ និងភាពសិចស៊ីផ្សេងៗ។
 
បើតាមសម្ដេច ហ៊ុន សែន ការប្រើប្រាស់ពាក្យចំអាសចំអូងទាំងនោះ វាហាក់កំពុងតែធ្វើឱ្យបាត់បង់នូវគុណតម្លៃរបស់ស្ត្រីខ្មែរ៕

Tag:
 ហ៊ុន សែន
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com