កីឡាជាតិ
ជាតិ
Hun Sen Cup៖ ព្រៃវែង អេហ្វស៊ី, ISI ដង្កោសែនជ័យ, កោះកុង អេហ្វស៊ី ទៅវគ្គបន្ទាប់
07, Jul 2022 , 2:07 pm        
រូបភាព
ក្រុមកោះកុង ក្នុងជំនួបជាមួយ ឬទ្ធិសែន នៅទីលានបាល់ទាត់ មន្ទីរ អ.យ.ក ខេត្តកោះកុង រូបពីពានសម្ដេច ហ៊ុន សែន
ក្រុមកោះកុង ក្នុងជំនួបជាមួយ ឬទ្ធិសែន នៅទីលានបាល់ទាត់ មន្ទីរ អ.យ.ក ខេត្តកោះកុង រូបពីពានសម្ដេច ហ៊ុន សែន
ក្រុមបាល់ទាត់ព្រៃវែង អេហ្វស៊ី, ISI ដង្កោសែនជ័យ, កោះកុង អេហ្វស៊ី ទៅវគ្គបន្ទាប់ នៃពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ កាលពីថ្ងៃទី៦ ខែកក្កដា ។ ដោយឡែក ណិចស្ដិប ត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់សៀមរាប អេហ្វស៊ី ខណៈពេល បន្ទាយមានជ័យ ត្រូវស្វាគមន៍ សូលទីឡូអង្គរ នៅថ្ងៃទី៧ កក្កដា នាសប្ដាហ៍ទី១៧ ។



ព្រៃវែង អេហ្វស៊ី បានលុត កំពត អេហ្វស៊ី យ៉ាងចាស់ដៃក្នុងកីឡដ្ឋានខេត្តព្រៃវែង ដោយលទ្ធផល ៩-១។ ការប្រកួតក្នុងទឹកដីនេះ ព្រៃវែង មានប្រៀបច្រើនជាង កំពត បើទោះជាព្រៃវែង មានកីឡាករសំខាន់ជាប់ជម្រើសជាតិខ្លះក៏ដោយ។ ការប្រកួតជើងទី១ នៅទឹកដីខេត្តកំពត ក្រុមព្រៃវែង យកឈ្នះ ក្នុងលទ្ធផល ៥-២។ 


 ក្រុមបាល់ទាត់ ព្រៃវែងក្នុងជំនួបជាមួយខេត្តកំពត នៅកីឡដ្ខានខេត្តព្រៃវែង រូបពីពានសម្ដេច ហ៊ុន សែន

ក្នុងពេលជាមួយគ្នា នៅទីលានបាល់ទាត់ខេត្តកោះកុង ដែលជាម្ចាស់ផ្ទះ បានយកឈ្នះលើក្រុមឬទ្ធិសែន ក្នុងលទ្ធផល ៦-៣។ ប្រកួតជើងទីមួយ នាថ្ងៃទី២១ ខែមិថុនា ឬទ្ធិសែន បានចាញ់កោះកុង ២-៣ នៅកីឡដ្ឋាន ខេត្ដកំពង់ឆ្នាំង។
 
អាយ អេស អាយ ដង្កោសែនជ័យ ឡើងទៅវគ្គបន្ត ក្រោយយកឈ្នះ ក្រុមបាល់ទាត់ខេត្តឧត្តរមានជ័យ នៅកីឡដ្ឋាន Smart RSN ដោយលទ្ធផល ៦-០ ។ ចំណែកជើងទី១ អាយ អេស អាយ ដង្កោសែនជ័យ ក៏ឈ្នះក្រុមឧត្តរមានជ័យ នៅកីឡដ្ឋានខេត្តឧត្ដរមានជ័យ ដោយលទ្ធផល៣-១ ដែរ។
 
ដោយឡែកនៅថ្ងៃទី៧ ខែកក្កដា ណិចស្ដិប ត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់សៀមរាប អេហ្វស៊ី វេលាម៉ោង៣:៣០រសៀល នៅកីឡដ្ឋានហុនមាន។ ជើងទីមួយនៅទីលានបាល់ទាត់ខេត្តសៀមរាប ណិចស្ដិប បានចាញ់ សៀមរាប ៣-២។ លទ្ធផលនេះ មិនបានធ្វើឲ្យ ក្រុមបាល់ទាត់សៀមរាប អាចជឿជាក់ទៅវគ្គបន្ដបាន១០០ភាគរយទេ ប្រសិនជាប្រកួតនេះចាញ់ច្រើនគ្រាប់។ 
 
ទន្ទឹមពេលគ្នានេះដែរ បន្ទាយមានជ័យ ត្រូវស្វាគមន៍ សូលទីឡូអង្គរ នៅទីលានបាល់ទាត់ មន្ទី អ.យ.ក ខេត្តបន្ទាយមានជ័យ។ កាលពីថ្ងៃទី២២ ខែមិថុនា នៅកីឡដ្ឋានហនុមាន សូលទីឡូអង្គរ បានយកឈ្នះ បន្ទាយមានជ័យ ម្ដងរួចហើយ។ តើក្នុងទឹកដីបន្ទាយមានជ័យ ម្ចាស់ផ្ទះ អាចវាយបកវិញបានដែរទេ?
 

រូប ISI ដង្កោសែនជ័យ ក្នុងជំនួបជាមួយឧត្ដរមានជ័យ នៅកីឡដ្ឋាន Smart RSN រូបពី ពានសម្ដេច ហ៊ុន សែន


Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com