អន្តរជាតិ
Kyodo៖ លោក អាបេ​ សន្លប់បាត់ស្មារតី និងគ្មានសញ្ញាជីវិត ក្រោយរងការវាយប្រហារ
08, Jul 2022 , 10:00 am        
រូបភាព
អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ បានសន្លប់បាត់ស្មារតី ក្រោយរងការវាយប្រហារ អំឡុងការថ្លែងសុន្ទរកថាមួយនៅថ្ងៃទី៨ ខែកក្កដា។ បើតាមទីភ្នាក់ងារព័ត៌មាន Kyodo ដែលស្រង់សម្ដីអាជ្ញាធរតំបន់ លោក អាបេ បាត់បង់សញ្ញាជីវិតទៅហើយ។

 
ពេលកើតហេតុ លោក អាបេ ស៊ិនហ្សូ កំពុងធ្វើយុទ្ធនាការនៅតំបន់ណារ៉ានៅភាគខាងលិចជប៉ុនសម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់នៅចុងសប្ដាហ៍នេះ។ លោកត្រូវដឹងថា មានហូរឈាមខ្លាំងផងដែរ។
 
មិនទាន់ព័ត៌មានលម្អិតទាក់ទងការវាយប្រហារនេះឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK រាយការណ៍ថា មានសំឡេងកាំភ្លើង ឯជនសង្ស័យ ត្រូវបានចាប់ខ្លួនភ្លាមៗ។
 
បើតាម Kyodo លោក អាបេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយសញ្ញាបេះដូងមានបញ្ហា ដែលជាស្ថានភាពមុនពេលត្រូវបានប្រកាសថា ស្លាប់។
 
លោក អាបេ ជានាយករដ្ឋមន្រ្តីកាន់តំណែងយូរជាងគេរបស់ជប៉ុន។ លោកកាន់តំណែងម្ដងក្នុងឆ្នាំ២០០៦ និងម្ដងទៀតពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com