កីឡាជាតិ
ជាតិ
ក្រប​ខណ្ឌ​បាល់ទា​ត់កំ​ពូល​ចាប់​ផ្តើម​ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅ​រ៍នេះ​
25, Jan 2014 , 9:16 am        
រូបភាព
ក្រុម Albirex Niigata ដែល​ទទួល​បាន​ Wildcard ពី​ FFC
ក្រុម Albirex Niigata ដែល​ទទួល​បាន​ Wildcard ពី​ FFC
ដោយ:
យុទ្ធនា​ការ​ប្រកួត​ក្រប​ខណ្ឌមិ​ត្តហ្វូន​ខេមបូ​ឌាន​លីក​ឆ្នាំ​២០១៤ ត្រូវ​ចាប់​ផ្តើម​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មករា ឆ្នាំ​២០១៤នេះ ដោយ​គិរី​វង់សុ​ខសែន​ជ័យ ប៉ះ​ជាមួយ​អគ្គ​ស្នងការ​ដ្ឋាន​នគរ​ជាតិ​ បៀល​ប្រាយ​យូណា​យធី​ត ជួប TriAsia Phnom Penh ខណៈ​ចម្ការ​កៅស៊ូ​បឹង​កេត​តទល់​ជាមួយ Albirex Niigata។



នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ក្រុម​ដែល​មាន​ម្ចាស់​ជាជន​ជាតិ​ជប៉ុន ដោយ TriAsia Phnom Penh គឺ​ជាម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌ​ក១ ហើយ​បាន​ឆ្លង​ផុត​ការ​ប្រកួតវគ្គ​ Playoff ខណៈ Albirex Niigata ទទួល​បាន​ Wild Card (ការ​អនុញ្ញា​ត​ដោយមិន​បាច់ឆ្ល​ងកា​ត់ការប្រ​កួតជម្រុះ​) ពី​សហ​ព័ន្ធកី​ឡា​បាល់ទាត់​កម្ពុជា ដែល​បាន​សម្រេច​ដំឡើង​​ចំនួន​ក្រុមរហូត​ដល់​១២ក្នុងរ​ដូវ​កាល​នេះ។

ក្រុម​ទាំង ១២ នៅ​លីក​កម្ពុជា​មាន ក្រុមថ្នាក់ខេត្ត (ស្វាយរៀង ចម្ការកៅស៊ូបឹងកេត គិរីវង់​សុខសែន​ជ័យ) ក្រុម​ដែល​ឧបត្ថម្ភដោយសណ្ឋាគារ-កាស៊ីណូ (ភ្នំពេញក្រោន ណាហ្គាខប) ក្រុម​ស្ថាប័នរដ្ឋ (អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ ក្រសួងការពារជាតិ) ក្រុមសាកលវិទ្យាល័យ (បៀលប្រាយយូណាយធីត អាស៊ីអឺរ៉ុប វេស្ទើនយូនីអែហ្វស៊ី​) ក្រុមដែលមាន​ម្ចាស់​ជាជន​ជាតិ​ជប៉ុន (TriAsia Phnom Penh, Albirex Niigata)។

ការ​ប្រកួត​នៃ​លីក​នេះ​តម្រូវ​ឱ្យ​ក្រុម​ទាំង​អស់​ប្រកួត​ជាមួយ​គ្នា ២ ដង ពោល​គឺ​​ប្រកួត ២ ជើង​​ហើយ​ ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ នឹង​ក្លាយ​ជា​ជើង​ឯក និង មាន​ឈ្មោះ​លេង​ក្នុង​ពាន​រង្វាន់​លំដាប់​ទី៣ ប្រចាំ​តំបន់​អាស៊ី AFC President's Cup ខណៈ​ក្រុម​មាន​ពិន្ទុ​តិច​ជាង​គេ ២ ក្រុម​ត្រូវ​រង់ចាំ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម​ឡើង​មក​ពី​ក្របខណ្ឌ​ក១ ២ ក្រុម ប្រជែង​យក​កៅអី​ឡើង​​មក​លេង​លីក​វិញ​នៅ​រដូវកាល​បន្ទាប់។

តាម​គម្រោង​លីក​រដូវកាល​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ៣១ ខែ សីហា ឆ្នាំ ២០១៤ ខាង​មុខ។

តើ​ក្រុម​ណា​អាច​រក​បាន ៣ ពិន្ទុ​​មុន​គេ​នៅ​ថ្ងៃ​បើក​ឆាក​នេះ?


កម្មវិ​ធីប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ៖
ពហុកី​ឡដ្ឋាន​ជាតិ

ម៉ោង៣:៣០៖ គិរីវង់​សុខ​សែន​ជ័យ ជួប អគ្គ​ស្ន​ងការដ្ឋាន​ន​គរបា​លជាតិ
ម៉ោង​៦:០០៖ បៀល​ប្រា​យយូ​ណា​យធីត ជួប TriAsia Phnom Penh

ស្តា​តចាស់
ម៉ោង៣:៤៥៖ ចម្កា​រកៅស៊ូ​បឹង​កេត ជួប Albirex Niigata



© រក្សាសិទ្ធិដោយ thmeythmey.com