កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិកIOC ៖ អត្តពលិករុស្ស៊ី និងបេឡារុស ប្រឈមមុខការហាមឃាត់នៅអូឡាំពិកប៉ារីស ឆ្នាំ២០២៤
13, Jul 2022 , 9:59 am        
រូបភាព
អត្តពលិករុស្ស៊ីនិងបេឡារុស អាចប្រឈមមុខនឹងការហាមឃាត់មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ព្រោះតែការឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ី។ លោក Craig Reedie សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លើកឡើងបែបនេះថ្ងៃទី១១ ខែកក្កដា។

 
«ខ្ញុំខ្លាចថាការសម្រេចចិត្តនឹងត្រូវធ្វើឡើងទៅតាមទង្វើរបស់ប្រទេសទាំងពីរនោះបានប្រព្រឹត្ត ហើយបើតាមការប៉ានស្មានរបស់ខ្ញុំ ពួកគេមិនគួរមានលក្ខណៈគ្រប់គ្រាន់នោះទេសម្រាប់ការប្រកួត។»។ លោក Craig Reedie ប្រាប់កាសែតមួយនៅអង់គ្លេស។
 
លោក Craig Reedie ក៏បានចេញការព្រមានដល់ប្រទេសរុស្ស៊ី និងបេឡារុស ដែលអាចព្រឈមការហាមឃាត់មិនឱ្យចូលរួមប្រកួតកីឡាធំៗ ពិសេសរឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសនៅឆ្នាំ ២០២៤។ 
 
កាលពីខែចុងខែកុម្ភៈ គណៈកម្មាធិការអូឡាំពិកបានបើកកិច្ចប្រជុំ និងបោះឆ្នោតក្នុងការហាមឃាត់ប្រាមអត្តពលិករុស្ស៊ីនិងបេឡារុសពីការប្រកួតកីឡាករអូឡាំពិក។ 
 
ជាង៤ខែក្រោយសង្គ្រាមរុស្ស៊ីអ៊ុយក្រែនមិនទាន់បញ្ចប់ លោក Reedie បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ដោយអត្តពលិករបស់ប្រទេសទាំងពីរនេះនៅតែទទួលការអនុញ្ញាតឱ្យចូលរួមប្រកួត ព្រឹត្តិការណ៍កីឡានានាដដែល។ កម្មវិធីកីឡា៣ ផ្សេងៗគ្នារួមមាន កីឡាប្រណាំងកងលំដាប់ពិភពលោក, កីឡាវាយកូនបាល់ (Tennis) និងកីឡា យូដូ នៅអនុញ្ញាតកីឡាកររុស្ស៊ីចូលប្រកួតដដែល។ ប៉ុន្តែការប្រកួតវាយកូនបាល់នៅកម្មវិធី Wimbledon កាលពីពេលថ្មីៗនេះ បានហាមឃាត់មិនឱ្យកីឡាកររុស្ស៊ីចូលប្រកួតឡើយ៕
 

Tag:
 IOC
  Paris Olympics 2024
© រក្សាសិទ្ធិដោយ thmeythmey.com