កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​Ten Hag ផ្តាំកូនក្រុមឱ្យបន្តខំហ្វឹកហាត់កែប្រែកំហុស ទោះឈ្នះហង្សក្រហម
13, Jul 2022 , 12:19 pm        
រូបភាព
រូបភាព Facbook ៖ Manchester United
រូបភាព Facbook ៖ Manchester United
លោក Erik ten Hag ថ្ងៃទី១២ ខែកក្កដា បានផ្ដាំកីឡាករឱ្យខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីកែប្រែកំហុស ទោះបីឈ្នះក្រុម ​Liverpool លទ្ធផល ៤-០ នៃការប្រកួតមិត្តភាពនៅក្នុងប្រទេសថៃ។

 
Manchester United នៅវគ្គទីមួយអាចមានឱកាសបើកការនាំមុខរហូតដល់ទៅ ៣គ្រាប់លើក្រុម Liverpool ក្នុងការប្រកួតមិត្តភាពត្រៀមបើករដូវកាល​នៅទីក្រុងបាងកក ប្រទេសថៃ។ ៣គ្រាប់របស់បិសាចក្រហមធ្វើបានដោយកីឡាករ Jadon Sancho នាទី១២ Fred នាទី៣០ និង Anthony Martial នាទី៣៣ លើសពីការរំពឹងទុករបស់លោក Ten Hag។ វគ្គទីពីរកីឡាករវ័យក្មេងក្រុមបិសាចក្រហម Facundo Pellistri រកបានគ្រាប់ទី៤។
 
បិសាចក្រហមឆ្មក់ឱកាសរកគ្រាប់បាល់នាំមុខលើក្រុមហង្សក្រហមរបស់លោក Jurgen Klopp ដែលបានដាក់កីឡាករយុវជនច្រើនរូប ឱ្យចូលរួមប្រកួតនៅវគ្គទីមួយ មុនពេលផ្លាស់ចូលកីឡាករសំខាន់ៗ ឱ្យចូលប្រកួតដូចជា Mohamed Salah, Virgil van Dijk និង Darwin Nunez ឱ្យចូលប្រកួតក្នុងនាទី៦១ ដើម្បីអាចស្វែងរកគ្រាប់បាល់មកវិញ។
 
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ មើលឃើញពីភាពវិជ្ជមានរបស់ទម្រង់លេងក្រុម Man United ក្រោយពេលឈ្នះលើក្រុមគូប្រជែងមួយដ៏ខ្លាំង។ ប៉ុន្តែគ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះថា ក្រុមត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព។
  


«ខ្ញុំសប្បាយចិត្តជាមួយប្រកួតដំបូង ហើយខ្ញុំដឹងច្បាស់ថាយើងមានកីឡាករល្អច្រើន តែពេលនេះយើង គឺជាក្រុមកំពុងស្ថិតក្នុងការកសាងឡើងវិញ ដូចដែលខ្ញុំបាននិយាយពីមុន ក្រុមយើងមានសក្តានុពលរួចហើយ។ វាត្រូវការពេលច្រើនបន្ថែមទៀត ដើម្បីឱ្យក្រុមអាចលេងបានតាមអ្វីដែលខ្ញុំចង់បាន ខ្ញុំមើលឃើញកំហុសច្រើនថ្ងៃនេះ ការតាមប្រដេញដាក់សម្ពាធយកបាល់នៅមានកំហុស តែក៏មានឱកាសវិញដែលពីរឿងនេះ។»។ លោក Ten Hag និយាយប្រាប់ទូរទស្សន៍ MUTV បែបនេះ។
 
ក្រុម Man United ពេលនេះកំពុងតែធ្វើដំណើរឆ្ពោះទៅទឹកដីប្រទេសអូស្ត្រាលី ជាទីកន្លែងបន្ទាប់សម្រាប់ការប្រកួតមិត្តភាពទេសចរណ៍មុនបើករដូវកាល។ Man United និងជួបតទល់ជាមួយក្រុម ​Melbourne Victory, Crystal Palace និង Aston Villa។
 
Liverpool ក៏ត្រូវធ្វើដំណើរទៅប្រទេសសីង្ហបុរីដើម្បីប្រកួតទល់ក្រុម Crystal Palace នៅថ្ងៃទី១៦ ខែកក្កដា មុនពេលបន្តធ្វើដំណើរទៅជួបតទល់ក្រុម RB Leipzig និង FC Salzburg នៅប្រទេសអាល្លឺម៉ង់៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com