កីឡាអន្តរជាតិ
ជាតិ
Li Na បំ​បា​ក់ Dominika ដើម្បី​លើក​ពាន Australian Open
25, Jan 2014 , 11:23 pm        
រូបភាព
ដោយ: រួបរួម
កីឡាការិនី​វាយ​កូន​បាល់​សញ្ជាតិ​ចិន Li Nag បាន​ឈ្នះពាន​រង្វាន់ Grand Slam លើក​ទីពីរ​ក្នុង​អាជីព​របស់​ខ្លួន បន្ទាប់​នាង​បាន​ប្រកួត​ឈ្នះ​កីឡាការិនីស្លូវ៉ាគី Dominika Cibulkova នា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ Australian Open នៅ​ទីលាន Rod Laver Arena ទីក្រុ​ងមែ​លប៊ន នា​ថ្ងៃសៅរ៍ ទី​២៥ ខែមករា ឆ្នាំ​២០១៤។



នៅ​ក្នុង​សិ​តទីមួយ Li Na ដែល​មាន​ចំណាត់​ថ្នាក់​លេខ៤​ប្រចាំ​ព្រឹត្តិកា​រណ៍ មាន​ការ​ប្រកួត​ដ៏តឹង​តែង​ជា​មួយ​កីឡាការិនី​ Dominika លេខ២០​ប្រចាំ​ព្រឹត្តិ​ការណ៍ ជាមួយ​នឹង​ការយក​ឈ្នះ​ក្នុង​លទ្ធ​ ផល ៧-៦ ហើយ​សិត​បន្ទាប់​ឈ្នះ ៧-៣ និង​៦-០។

នេះ​ជាលើ​ក​ទីបី​ហើយ​ដែល Li Na ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ Australian Open ហើយ​នេះ​ក៏​ជាពាន​រង្វាន់ Grand Slam លើក​ទីពីរ​ផង​ដែរ​របស់​កីឡា​ការិនី​វ័យ​៣១​ឆ្នាំ​រូបនេះ បាន​ពី​បាន​ឈ្នះ French Open កាលពី​ឆ្នាំ​២០១១៕




© រក្សាសិទ្ធិដោយ thmeythmey.com