ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​ជួយ​បង្ការ​អ្នក​ពី​បញ្ហា​រមួលក្រពើ
14, Jul 2022 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ដំណោះស្រាយ​ដើម្បី​បង្ការ​បញ្ហា​រមួលក្រពើ​នោះ​គឺ អ្នក​ត្រូវ​បង្កើន​សារធាតុ​អេឡិចត្រូលីត ដោយ​វិធី​ងាយៗ​ដូចខាងក្រោម​នេះ ៖

 
​ញ៉ាំ​តៅហ៊ូ និង​ស្ពៃ​ល្វីង​ពណ៌​បៃតង​ចាស់ ព្រោះ​តៅហ៊ូ​ម៉ាញ៉េ​ស្យូម ១២៨​មី​លី​ក្រាម ឬ​ស្មើនឹង ៣២​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។ ហើយ​ស្ពៃ​ល្វីង​ពណ៌​បៃតង​ចាស់ មាន​ម៉ាញ៉េ​ស្យូម ៤៤​មី​លី​ក្រាម ស្មើនឹង​១១​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។​
 
​របប​អាហារ​គួរតែ​មាន​អាហារ​ធ្វើ​ពី​ទឹកដោះគោ​។ កាល់ស្យូម​ជួយ​រក្សា​សម្តត្ថភាព​របស់​សាច់ដុំ​ឲ្យ​កន្ត្រាក់​បានល្អ​។ អាហារ​ធ្វើ​ពី​ទឹកដោះគោ​គឺជា​ប្រភព​ដ៏​ល្អ​បំផុត ព្រោះ​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់​មួយ​ពែ​ង មាន​កាល់ស្យូម​ជិត ៣០២​មី​ល​ក្រាម ឬ​ស្មើនឹង ៣០​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។​
 
​ចូរ​ជ្រើសរើស​ផ្លែ​ចេក និង​ដំឡូង​ព្រោះ​វា​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​។ វេជ្ជបណ្ឌិត ប្រេះ និយាយថា ការ​ដែល​ទទួលបាន​ប៉ូ​តា​ស្យូម​ពីរបប​អាហារ​គ្រប់គ្រាន់ ក៏​ប្រហែលជា​មាន​ប្រយោជន៍​ដល់​ការបង្ការ​ការ​រមួលក្រពើ​ដែរ​។ ផ្លែ​ចេក​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូម ព្រោះ​ចេក​មួយ​ផ្លែ​មាន​ប៉ូ​តា​ស្យូម ៤៥១​មី​លី​ក្រាម ស្មើនឹង ១៣​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។ ដំឡូង​កន្លះ​ដុំ​មាន​ប៉ូ​តា​ស្យូម ១១៤​មី​លី​ក្រាម ឬ​ស្មើនឹង ៣​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។​
 
​និយាយ​ថា​ទេ​ចំពោះ​សូ​ដ្យូ​ម​។ សម្រាប់​មនុស្ស​ភាគច្រើន បញ្ហា​មិនមែន​ជា​ការទទួលបាន​សូ​ដ្យូ​ម​គ្រប់គ្រាន់​ទេ គឺ​ទទួលបាន​ច្រើន​ហួស ព្រោះ​អាហារ​ជាច្រើន​តែងតែមាន​ចំនួន​របស់​វា​ច្រើន ជាពិសេស​អាហារ​កែច្នៃ​តែម្តង​។ ហើយ​ចំពោះ​អ្នក​អាឡែ​ហ្ស៊ី​នឹង​នឹង​សូ​ដ្យូ​ម គឺ​ងាយ​នឹង​ធ្វើឲ្យ​ហើម និង​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ណាស់​។ ដូច្នេះ​ទោះបីជា​អ្នក​កំពុងតែ​រមួលក្រពើ​ក៏ដោយ ធ្វើយ៉ាងណា​កុំ​ប៉ះពាល់​នឹង​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ឲ្យ​សោះ​។​
 
​បង្គ្រប់​ជាតិ​ទឹក​ឡើងវិញ​។ គ្រប់​ពេល​ដែល​អ្នក​បែក​ញើស កោសិកា​សាច់ដុំ​នឹង​បាត់បង់​ជាតិ​ទឹក ហើយ​វា​អាច​ជា​មូលហេតុ​ធ្វើឲ្យ​សាច់ដុំ​រមួល​។ ហើយ​អ្នក​ទំនងជា​មាន​អាការៈរ​មួល​ក្រពើកាន់​តែ​ច្រើន នៅពេល​ហាត់ប្រាណ​ក្រោម​អាកាសធាតុ​ក្តៅ ដោយសារ​តែ​បែកញើស​កាន់តែច្រើន ព្រមទាំង​បាត់បង់​ជាតិ​ទឹក​, អំបិល និង​ជាតិ​រ៉ែ​សម្រាប់​ថែរក្សា​ការងារ​របស់​សាច់ដុំ​ដែរ​។ ការ​ដែល​ឧស្សាហ៍​ញ៉ាំ​ទឹក​បន្តិច​ម្តងៗ​ញឹកញាប់​នឹង​ជួយ​រក្សា​កម្រិត អេឡិចត្រូ​លីត្រ​ឲ្យនៅ​មាន​តុល្យភាព​បាន​។ នៅ​ពេល​អ្នក​មាន​គម្រោង​ធ្វើ​សកម្មភាព​ច្រើន យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​ឲ្យបាន​យ៉ាងហោចណាស់ ៤៥៣​មី​លី​លីត្រ ឬ​ទឹក​ផ្លែ​ឈើ​ដើម្បី​ឲ្យ​រាងកាយ​អាច​រក្សាទុក​ជាតិ​រ៉ែ​សំខាន់ៗ​បាន​។​
 
​ដើម្បី​ចៀសផុត​ពី​ការ​រមួលក្រពើ​បាន គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រាត​។ សាច់ដុំ​ត្រូវការ​អេឡិចត្រូ​លីត្រ និង​ទឹក​កាន់តែ​ច្រើន​ដើម្បី​ធ្វើការ​បាន​ល្អ​។ វា​ក៏​ត្រូវការ Glycogen ដែល​ជា​ជាតិ​ស្ករបំ​លែងពី​កាបូ​អ៊ី​ដ្រាត ដើម្បី​ប្រើ​ដែរ​។ ការទទួល​បាន​កាបូ​អ៊ី​ដ្រាត​ច្រើន​ពី​របប​អាហារ​នឹង​ជួយ​ថែរក្សា​សាច់ដុំ ឲ្យបំពេញ​មុខងារ​បាន​យ៉ាង​ល្អ​។ ដូច្នេះ​ចំពោះ​ប្រភព​ដ៏​ល្អ​របស់​វា​មាន​ដូចជា ដំឡូង​, បាយ​, ចេក និង​នំ​បុ័ង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com