កីឡាជាតិ
ជាតិ
លីក​ឆ្នាំ២​០១៤៖ កីឡា​ករ​ជប៉ុន​៩​នាក់​បាន​ចូល​លេង​ក្នុង​ចំណោម​៣ប្រកួ​តនៅ​ថ្ងៃបើ​កឆាក
26, Jan 2014 , 10:14 am        
រូបភាព
​អ្នក​ចាំទី Yoshida Yasuyuki និង​ខ្សែប្រយុទ្ធ Tani Reijin ដែល​លេងឲ្យ​ក្រុមនគរបាល​ជាតិ
​អ្នក​ចាំទី Yoshida Yasuyuki និង​ខ្សែប្រយុទ្ធ Tani Reijin ដែល​លេងឲ្យ​ក្រុមនគរបាល​ជាតិ
កីឡាករ​ជប៉ុនរហូត​ដល់​ទៅ​៩​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​នា​ការ​ប្រកួត​បើក​ឆាក​ក្រប​ខណ្ឌមិត្ត​ហ្វូន​ខេមបូ​ឌាន​លីក​ឆ្នាំ​២០១៤ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែមករា ខណៈ​បឹងកេត​បំបាក់​ Albirex Niigata ៤-១​ នៅ​ស្តាតចាស់ អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ​យក​ឈ្នះគិរីរង់​សុខសែន​ជ័យ ២-០ នៅ​ពហុកីឡដ្ឋាន​ជាតិ មុន​ពេល TriAsia Phnom Penh វាយ​បក​បៀល​ប្រាយយូណាយ​ធីត​ដើម្បី​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ ១-១។



អ្វី​ដែលគួរឲ្យកត់​សម្គាល់​សម្រាប់​ការ​ប្រកួត​បើ​ក​ឆាក កីឡាករ​បរទេស​សរុប​១៤នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេងក្នុង​ជម្រើស​ដំបូង ក្នុងនោះ ជប៉ុន​មាន​រហូត​ដល់​ទៅ៩​នាក់ កីឡាករនីហ្សេរីយ៉ា​៤នាក់ និងកីឡាករអ៊ីរ៉ាក់​១នាក់។

ចាន់ វឌ្ឍនាកា រក​បាន​បីគ្រាប់​នៅ​ថ្ងៃបើ​ក​ឆាក
នា​ជំនួប​ស្វាគមន៍​ក្រុមចំណូល​ថ្មី Albirex Niigata នៅ​លើ​ទីលាន​ស្តា​តចាស់ លោក​ប្រាក់ វុទ្ធី បាន​ដាក់​កីឡាករ​បរទេ​ស២នាក់​ចូល​លេង​ក្នុងជម្រើស​ដំបូងដែល​ក្នុងនោះ​មាន​ខ្សែ​ប្រយុទ្ធអឺរ៉ាក់ Mohammad Bashar និងខ្សែ​កា​រពារនី​ហ្សេរីយ៉ា Ohuruogu Chukwuma។ ដោយ​ឡែក​ក្រុម Albirex ហាក់ដូច​ជាមិន​ទាន់​រៀបចំក្រុម​ស្រួល​បួលឡើយ ដោយ​ ម៉ាត មូស្លីម គឺ​ជាអ្នក​ចាំទី​តែម្នាក់​គត់នៅ​​ក្នុងក្រុម។ ក្រុម​ដែល​មាន​ម្ចាស់​ជាជន​ជាតិ​ជប៉ុន​មួយនេះ មាន​កីឡាករ​ជប៉ុន​បីនាក់​ គឺ​ខ្សែប្រយុទ្ធ Kazuki Tatsuta ខ្សែការពារ Tatsuya Sase និង​ខ្សែការពារ Hayato Nokata។

ចាន់ វឌ្ឍនាកា បាន​បង្កើន​ប្រជា​ប្រិយភាព​របស់​ខ្លួន​តាម​រយៈ​ការ​សម្រេច​បាន​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន​៣គ្រាប់​នៅ​ថ្ងៃបើក​ឆាក ក្នុង​ជ័យ​ជម្នះ ៤-១ លើ​ Albirex ខណៈ សុក ផេង បន្ថែម​បាន​១គ្រាប់​នៅ​ចុងតង់។ គ្រាប់​បាល់​បញ្ចូលទី​របស់ Albirex រក​បាន​ដោយ​ខ្សែប្រយុទ្ធ Kazuki Tatsuta ដែល​ជាគ្រាប់​បាល់​ដំបូង​ក្នុងចំណោម​កីឡាករ​បរទេស។

នួន បូរី ស៊ុត​បាល់​បញ្ចូលទី​មុន​គេ​ប្រចាំ​រដូវ​កាល
ដោយឡែក​នា​ជំនួប​នៅ​លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ ខ្សែ​ប្រយុ​ទ្ធ នួន បូរី គឺ​ជាកីឡាករ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​មុន​គេ​ប្រចាំរដូវកាល តាមរយៈ​ការធ្វើ​បាន​សម្រេច​នៅ​ក្នុងនាទី ទី​៨ មុន​នឹង​បន្ថែម​១គ្រាប់​ទៀត​នៅ​ក្នុងនាទី ទី៥៩។ តាម​ពិត​រយៈពេល​នៃការស៊ុត​បាល់​បញ្ចូល​ទី​របស់​បូរី គឺ​យឺត​ជាង ចាន់ វឌ្ឍនាកា របស់​បឹងកេត (នាទី ទី​២) ប៉ុន្តែ​ខណៈ​ដែល បូរី បាន​ស៊ុ​តបាល់​បញ្ចូល​ទី វឌ្ឍនាកា មិន​ទាន់ចូល​ប្រកួតឡើយ។

កីឡាករនីហ្សេរីយ៉ា Oseika Samuel បាន​លេង​តទល់​ជាមួយ​គីរីវង់​ដែល​ជាក្រុម​ចាស់​របស់ខ្លួន។ ថ្វីត្បិត​តែ Oseika មាន​តួនាទី​ខ្សែការ​ពារក្តី ប៉ុន្តែ​គេ​បាន​លេង​បាន​គ្រប់​តំណែង​ ហើយ​បាន​ក្លាយ​ជាកម្លាំង​ដ៏​សំខាន់​របស់​អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ។ នគរបាល​ជាតិ មាន​កីឡាករ​ជប៉ុន​ពីរនាក់​ទៀត គឺ​អ្នក​ចាំទី Yoshida Yasuyuki និង​ខ្សែប្រយុទ្ធ Tani Reijin។

យោង​តាម​បញ្ជីឈ្មោះ​នៃការប្រកួតបើក​ឆាក គិរីវង់​សុ​ខសែន​ជ័យ មាន​កីឡាករ​ខ្មែរ​សុទ្ធសាធ ប៉ុន្តែ​មានការលើក​ឡើងមួយចំនួន​ថា ក្រុម​ដែលមានមូល​ដ្ឋាននៅ​ខេត្ត​តាកែវមួយនេះ បាន​ដាក់​បញ្ចូល​កីឡាករ​ដើមកំណើត​វៀតណាម​មួយចំនួន​ផង​ដែរ។ កីឡាករវ័យ​ក្មេង​របស់គីរីវង់ សាវ័ន្ត រតនវិសា និង​ទូច សុខហៀង មានបច្ចេក​ទេស​លេង​ដ៏គួរឲ្យកត់​សម្គាល់ ប៉ុន្តែពួក​គេ​មិនអាច​ស្រោងស្រង់ក្រុមឲ្យ​ផុត​ពី​បរាជ័យ​ឡើយ​នៅ​ថ្ងៃបើក​ឆាក។

TriAsia វាយបក​តាម​ស្មើបៀ​លប្រា​យដែ​លមា​នគ្នា​ត្រឹម​១០នាក់
ការប្រកួត​រវាងក្រុម​ទាំងពីរ​ ធ្វើ​ឲ្យមា​នការ​ចាប់​អារម្ម​ណ៍​យ៉ាងខ្លាំង ខណៈពួក​គេ​មាន​ក្រុម​អ្នក​គាំទ្រ​រៀង​ៗខ្លួនដែល​ជាជន​ជាតិ​ជប៉ុន។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Adeyanju Rasheed Omokafe របស់​បៀល​ប្រាយ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុងនៅ​ក្នុងនាទី​​ ទី៣៩ ហើយ​ខ្សែបម្រើ​បម្រុង សុក ច័ន្ទ​រស្មី តាម​វាយ​បក​យក​ស្មើ ១-១ នៅ​ក្នុងនាទី ទី៦៨ ពោល​គឺ​១០​នាទី ក្រោយ​ពី​ខ្សែការពារ​បៀល​ប្រាយ ភិន ភារ៉ា ទទួល​បាន​កាតក្រហម​ ដែលជា​កាត​ទីមួយ​ប្រចាំ​រដូវកាល។

ក្នុង​ការ​ប្រកួ​តនេះ បៀល​ប្រា​យរបស់​លោក លា​ស់ សាឡាក់ខាន់ មាន​កីឡាករ​បរទេស​បីនាក់ ដោយ​២នាក់​ ជាជន​ជាតិ​ជប៉ុន គឺ​ខ្សែបម្រើ Ota Takahito ខ្សែ​ការពារ Yamagata Yusuke និង​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Adeyanju។ ដោយ​ឡែក TriAsia Phnom Penh របស់​លោក Daisuke មាន​កម្លាំ​ងដូចគ្នា​ផងដែរ ដោយ​ខ្សែប្រយុទ្ធ​ជប៉ុន Kihara Masakazu ខ្សែបម្រើ Ban Kazuaki និង​ខ្សែប្រ​យុទ្ធនីហ្សេរីយ៉ា Nwakuna Friday៕




© រក្សាសិទ្ធិដោយ thmeythmey.com