កីឡាអន្តរជាតិ
អន្តរជាតិ
AFF Women៖ ថៃ និង ហ្វីលីពីន ប្រជែងពាន ក្រោយ​មីយ៉ាន់ម៉ា និង​វៀតណាម​ដណ្តើម​លេខ៣
17, Jul 2022 , 2:57 pm        
រូបភាព
កីឡាការិនីហ្វីលីពីនពេលឈ្នះ_វៀតណាម ៤-០ ដើម្បីឡើងទៅវគ្គ_ផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ។ រូបថត AFF Women
កីឡាការិនីហ្វីលីពីនពេលឈ្នះ_វៀតណាម ៤-០ ដើម្បីឡើងទៅវគ្គ_ផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ។ រូបថត AFF Women
ដោយ៖ហៀក ឆក 

ម្ចាស់​ជើងឯក៤សម័យកាល​ថៃ ត្រូវប្រជែងជើងឯកជាមួយម្ចាស់ផ្ទះហ្វីលីពីនក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFF WOMEN’S CHAMPIONSHIP 2022 នា​ល្ងាច​ថ្ងៃទី១៧
ខែកក្កដា នេះ បន្ទាប់ពីជំនួប​ដណ្តើម​លេខ​៣​រវាង​មីយ៉ាន់ម៉ា និង​វៀតណាម។

 
មីយ៉ាន់ម៉ា បរាជ័យក្រោមថ្វីជើងថៃ ២-០ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខណៈវៀតណាម ចាញ់ហ្វីលីពីន ០-៤។ ក្រុមទាំងពីរវិលមកជួបគ្នាម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយមីយ៉ាន់ម៉ា ចាញ់វៀតណាម ០-៤ ក្នុងវគ្គជម្រុះក្នុងពូល។ មុននឹងឡើងមកដល់វគ្គនេះ មីយ៉ាន់ម៉ា បានយកឈ្នះលើទីម័រខាងកើត ៧-០ ឈ្នះកម្ពុជា ៣-០ ឈ្នះឡាវ ៣-១ ចាញ់វៀតណាម ០-៤ និងចាញ់ថៃ០-២ ខណៈវៀតណាម ឈ្នះកម្ពុជា ៣-០ ឈ្នះឡាវ ៥-០ ឈ្នះមីយ៉ាន់ម៉ា៤-០ និងចាញ់ហ្វីលីពីន ០-៤។
 

ក្រុមបាល់ទាត់នារីកម្ពុជា(អាវខៀវ) ប្រកួតជាមួយវៀតណាម(ក្រហម) 
 
ជួបគ្នា១១លើក មីយ៉ាន់ម៉ាពុំទាន់ស្គាល់ពាក្យឈ្នះម្ចាស់ជើងឯក ៣សម័យឡើយ។នេះជាជំនួបលើកទី១២ រវាងក្រុមទាំងពីរក្នុងព្រឹត្តិការណ៍AFF WOMEN’S ដោយ៣ប្រកួតចុងក្រោយ
វៀតណាមឈ្នះ ៤-០, ១-០ និង៤-០ ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង៣ល្ងាច ថ្ងៃទី១៧ ខែកក្កដា នាកីឡដ្ឋានRizal Memorial ក្រុងម៉ានីល ប្រទេសហ្វីលីពីន។
 
ឈានដល់ម៉ោង៦និង៣០នាទី នាកីឡដ្ឋានដដែលម្ចាស់ជើងឯក៤សម័យថៃ ត្រូវប៉ះ​ម្ចាស់ផ្ទះហ្វីលីពីនដើម្បី​ដណ្តើមដំណែងជើងឯកពាន AFF WOMEN’S។ ជួបគ្នា៧លើកម្ចាស់ផ្ទះពុំដែលស្គាល់ពាក្យឈ្នះភ្ញៀវឡើយ។ ៣ប្រកួតចុងក្រោយថៃឈ្នះ ៤-២, ៣-០ និង ១-០។ ៣ប្រកួតចុងក្រោយរបស់ម្ចាស់ផ្ទះ ឈ្នះឥណ្ឌូណេស៊ី ៤-១ ចាញ់ថៃ១-០ និងឈ្នះវៀតណាម ៤-០ ខណៈថៃ៣ប្រកួតកន្លងមក ឈ្នះម៉ាឡេស៊ី ៤-០ ឈ្នះហ្វីលីពីន១-០ និងឈ្នះមីយ៉ាន់ម៉ា ២-០៕
 
 
 

Tag:
 បាល់ទាត់
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com