កីឡាអន្តរជាតិ
ជាតិ
AFF WOMEN៖ហ្វីលីពីន ឈ្នះពានលើកដំបូង
18, Jul 2022 , 9:22 am        
រូបភាព
ក្រុមបាល់ទាត់នារីហ្វីលីពីន លើកពានក្រោយឈ្នះថៃ ៣-០ នាកីឡដ្ឋាន Rizal Memorial ក្រុងម៉ានីល កាលពីថ្ងៃទី១៧ កក្កដា​ ២០២២ ។ (រូបពី៖ Phillipine)
ក្រុមបាល់ទាត់នារីហ្វីលីពីន លើកពានក្រោយឈ្នះថៃ ៣-០ នាកីឡដ្ឋាន Rizal Memorial ក្រុងម៉ានីល កាលពីថ្ងៃទី១៧ កក្កដា​ ២០២២ ។ (រូបពី៖ Phillipine)
ដោយ៖ ហៀក ឆក

ម្ចាស់ផ្ទះហ្វីលីពីន ឈ្នះពានលើកដំបូងក្រោយយកបំបាក់ម្ចាស់ជើងឯក៤សម័យកាលថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFF WOMEN’S CHAMPIONSHIP 2022 កាលពីល្ងាចថ្ងៃទី១៧ កក្កដា នាកីឡដ្ឋាន Rizal Memorial ក្រុងម៉ានីល។ មីយ៉ាន់ម៉ា ប្រជែងបានលេខ៣ ពីវៀតណាម។

 
ក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ា បង្កើតកំណត់ត្រាថ្មីសម្រាប់ប្រវត្តិសាស្ត្រខ្លួន ក្រោយយកឈ្នះវៀតណាម ៤-៣ នាជំនួបលើកទី១២ ប្រទេសហ្វីលីពីន។ ការជួបគ្នា១១លើកកន្លងមក មីយ៉ាន់ម៉ា ពុំដែលឈ្នះវៀតណាមឡើយ ។ 
 
នាកីឡដ្ឋានដដែលនេះដែរម្ចាស់ផ្ទះហ្វីលីពីន បើកទំព័រថ្មីក្នុងទឹកដីខ្លួន ដោយបំបាក់ម្ចាស់ជើងឯក៤សម័យថៃក្នុងលទ្ធផល ៣-០ នាជំនួបលើកទី៨រវាងក្រុមទាំងពីរក្នុងព្រឹត្តិការណ៍ AFF WOMEN’S ដែលបានបង្កើតតាំងពីឆ្នាំ២០០២ មក។ នេះក៏ជាលើកទី១ដែរ ដែលម្ចាស់ផ្ទះអាចយកឈ្នះភ្ញៀវបាន។
 
គួបញ្ជាក់បន្ថែមថា ហ្វីលីពីន គ្រងដំណែងជើងឯក រីឯថៃជើងឯករង មីយ៉ាន់ម៉ាលេខ៣ និងវៀតណាមបានត្រឹមលេខ៤។ កីឡាការិនីហ្វីលីពីន Sarina Bolden ជាអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេដោយមាន ៨គ្រាប់ ខណៈខ្សែប្រយុទ្ធវៀតណាម Hyunh Nhu មាន៧គ្រប់។ សម្រាប់ការប្រកួតពាននេះដែរ មានគ្រាប់បាល់រហូតដល់ទៅ ១០៨គ្រាប់ក្នុង២៩ប្រកួត៕


ហ្វីលីពីន(ក្រហម) អបអរគ្រាប់បាល់ទាត់បញ្ចូលទីក្រុមថៃ(ខៀវ) នាជំនួបវគ្គផ្តាច់ព្រ័ត្រ(រូបពី៖ Phillipine)

 

Tag:
 បាល់ទាត់
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com