អត្ថបទពាណិជ្ជកម្ម
ABC ច្នៃផលិតផលថ្មីជាមួយ “Reserve” ដែលជាស្រាបៀរលាយវីស្គីដំបូងគេក្នុងប្រទេសកម្ពុជា
18, Jul 2022 , 9:46 am        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២- ស្រាបៀរ ABC កំពុងបោះជំហ៊ានមួយកម្រិតទៀត តាមរយៈការណែនាំ ពីការផលិតថ្មីផ្តាច់មុខរបស់ខ្លួន គឺ ស្រាបៀរ ABC Reserve ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីត។ ABC ត្រូវបានគេស្គាល់ តាមរយៈស្រាបៀរ "Extra Stout" ដ៏ល្បីល្បាញ ហើយឥឡូវនេះជាមួយនឹង "Reserve" ផលិតផលនេះ នឹងអញ្ជើញអតិថិជនទៅកាន់ពិភពរសជាតិដ៏ល្អឯកពីរ លាយបញ្ចូលគ្នា ដែលផលិតឡើងសម្រាប់អ្នកដែលស្វែងរកអ្វីៗបន្ថែមដល់ជីវិត និងចង់ស្វែងរកបទពិសោធន៍រសជាតិថ្មីៗផងដែរ។
 
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «តាមរយៈ ស្រាបៀរ ABC Reserve យើងខ្ញុំចង់បង្កើតបរិយាកាសពិសេសៗទៅដល់ឱកាសជួបជុំគ្នាសម្រាប់ យុវជនជំនាន់ក្រោយ តាមរយៈការទទួលបាននូវបទពិសោធរសជាតិថ្មីបន្ថែម។ ផលិតផលនេះ ពិតជាខុសប្លែកពីផលិតផលដទៃ ដែលនេះបានបញ្ជាក់ឲ្យឃើញថា ABC គឺជាយីហោដែលតែងតែឈានមុខគេ ក្នុងការបង្កើតឡើងនូវឧត្តមភាពដ៏ល្អឯក។

យើងខ្ញុំមានក្តីរំភើបរីករាយ ដែលឃើញអតិថិជនរបស់យើងខ្ញុំ ទទួលបាននូវរសនិយមថ្មី ហើយរីករាយក្នុងពេលរាត្រីដ៏អស្ចារ្យ ជាមួយ “ABC Reserve” ដែលជាស្រាបៀរ រួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីតរបស់យើងខ្ញុំ។»



ដូចទៅនឹងស្រាបៀរ ABC Extra Stout ដែរ ស្រាបៀរ ABC Reserve ត្រូវបានផលិតដោយគ្រឿងផ្សំ ដែលមានគុណភាពខ្ពស់បំផុត រួមទាំងស្រូវសាលីលំដាប់ខ្ពស់ ដែលផលិតតាមស្តង់ដារគុណភាពអន្តរជាតិ ដែលជាការច្នៃប្រឌិតរបស់កំពូលអ្នកជំនាញផលិតស្រាបៀររបស់យើង។ ស្រាបៀរ ABC Reserve គឺជាស្រាបៀរប្រភេទថ្មី មានពណ៌មាសដ៏ប្រណីត អមដោយក្លិនក្រអូបឈ្ងុយឈ្ងប់ ព្រមទាំងរសជាតិប្រហើរ ពេញដប ដែលមានការរចនាថ្មីឡូយ រំលេចនូវពណ៌ទង់ដែង ជាពណ៌ប្រចាំផលិតផលនេះ។

លោកស្រី Susanne Bose ដែលជាកំពូលអ្នកជំនាញផលិតស្រាបៀរ របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ការបង្កើតរូបមន្តដ៏ត្រឹមត្រូវ សម្រាប់ស្រាបៀរ ABC Reserve ត្រូវបានចំណាយពេលមួយយ៉ាងយូរ។ ស្រាបៀររបស់ យើងនេះត្រូវបានផលិតដោយការដកស្រង់មតិ ពីអតិថិជនរបស់យើង ដើម្បីបង្កើតតុល្យភាពមួយ ដែលសមស្របគ្នា ។ អ្នកពិសា អាចទទួលបានរសជាតិស្រាបៀរស្រទន់ ដែលមានក្លិនប្រហើរបែបវីស្គី ធ្វើឲ្យពួកគេ ទទួលបាននូវបទពិសោធន៍មួយថ្មី ដែលខុសពីវីស្គី។»



ដើម្បីសម្ពោធស្រាបៀរ ABC Reserve កម្មវិធីបង្ហាញត្រូវបានរៀបចំ នៅក្នុងពិធីជប់លៀងឯកជនផ្តាច់មុខមួយ ត្រូវបានធ្វើឡើង ដោយមានការសហការជាមួយនឹងបារដ៏ប្រណីតស្រស់ស្អាតបំផុតមួយ ក្នុងរាជធានីភ្នំពេញ គឺ Bar Menaka។ ជាមួយនឹងការរចនាបទយ៉ាងពិសេសពី Bar Menaka កម្មវិធីដាក់បង្ហាញរបស់ស្រាបៀរ ABC Reserve បានផ្តល់ជូននូវកម្មវីធីកម្សាន្ត ដែលមានការលាយបញ្ចូលនូវការប្រគំតន្ត្រី និង ការសម្តែងផ្សេងៗ ដែលនឹកស្មានមិនដល់។ ការសម្ដែងនោះ មានការចូលរួមសម្តែងរបស់កំពូលតារាល្បីក្នុងស្រុក គឺ អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានបង្កើតនូវបរិយាកាសដ៏អស្ចារ្យ។ បន្ទាប់មកបរិយាកាសក៏កាន់តែពិសេស នៅពេល DJ Maily បានបង្ហាញនូវការប្រគំតន្រី្តទាន់សម័យ។ រាត្រីនេះ ត្រូវបានបញ្ចប់ជាមួយការប្រគំតន្រ្តីដ៏ពិសេសផ្តាច់មុខ ពី DJ Soda ដែលជា DJ លំដាប់កំពូល របស់ប្រទេសកូរ៉េ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ ក៏មាននូវការបង្ហាញក្បាច់រាំថ្នាក់អន្តរជាតិ ដែលបានបង្កើតនូវបរិយាកាសយ៉ាងស្រស់ស្អាតមិនធម្មតា រហូតទស្សនិកជនភ្លឹកស្មារតីថែមទៀតផង។ សកម្មភាពដ៏ពិសេសទាំងអស់នេះ គួបផ្សំនឹងបរិយាកាសដ៏ល្អឥតខ្ចោះ របស់ Bar Menaka ពិតជាធ្វើឲ្យរាត្រីនេះ កាន់តែមិនអាចបំភ្លេចបាន។



ស្រាបៀរ ABC Reserve នឹងមានលក់ផ្ដាច់មុខ តែនៅភោជនីយដ្ឋាន បារ និងក្លិបលំដាប់ខ្ពស់នានា នៅក្នុងទីក្រុងសំខាន់ៗ ជុំវិញប្រទេសកម្ពុជា រួមមានរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងកំពង់ចាម និងក្រុងបាត់ដំបងប៉ុណ្ណោះ។ ម្យ៉ាងទៀត យើងខ្ញុំរំពឹងថា នឹងឃើញពិធីជប់លៀងពិសេសៗ នឹងកើតឡើងនៅទីក្រុងសំខាន់ៗទាំងនេះផងដែរ។ 
សូមតាមដានទំព័របណ្ដាញសង្គម របស់ស្រាបៀរ ABC សម្រាប់ព័ត៌មានបន្ថែម៖

ABC’s
 
 
 
 






 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Mekhela Agency
© រក្សាសិទ្ធិដោយ thmeythmey.com