កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកជប៉ុន ៤រូបឆ្លងកូវីដ-១៩ នៅព្រឹត្តិការណ៍ World Athletics 2022
20, Jul 2022 , 12:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អត្តពលិកជប៉ុន៤ រូបនៅក្នុងព្រឹត្តិការណ៍កីឡាករអត្តពលកម្មពិភពលោក ឬ World Athletics Championship (WAC) ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគកូវីដ-១៩។ នេះបើតាមសហព័ន្ធអត្តពលិកជប៉ុន JAAF ថ្ងៃទី១៩ ខែកក្កដា។ ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងការប្រកួតកើនឡើងដល់ចំនួន ១៥នាក់។

 
ព្រឹត្តិការណ៍ WAC នៅរដ្ឋ Oregon ប្រទេសអាម៉េរិក បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៥ ខែកក្កដាមក ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៤ ខែកក្កដា។ ការផ្ទុះឡើងជំងឺកូវីដ-១៩ កើតឡើងបន្តបន្ទាប់ចាប់តាំងពីថ្ងៃចាប់ផ្តើមព្រឹត្តិការណ៍។
 
មនុស្សចំនួន៧រូប កាលពីថ្ងៃទី១៦ ខែកក្កដា មានដូចជាអត្តពលិកផ្នែករត់ម៉ារ៉ាតុន២រូប បុគ្គលិកជំនួយការរៀបចំកម្មវិធីប្រកួត ៤រូប និងគ្រូបង្វឹក១រូប។ លុះឈានចូលថ្ងៃទី១៨ មនុស្ស​៤រូបផ្សេងទៀតបានរកឃើញឆ្លងកូវីដ ដោយមាន ១រូបជាអត្តពលិករត់ម៉ារ៉ាតុន និងគ្រូបង្វឹក៣រូបបន្ថែមផ្សេងទៀត។
 
បើតាមការប្រកាសរបស់ JAAF ថ្ងៃទី១៩ អត្តពលិកជប៉ុនចំនួន ៣រូប និងមន្រ្តីគ្រូបង្វឹកជប៉ុន ១រូបឆ្លងជំងឺកូវីដ-១៩។ កីឡាកររត់ប្រណាំង Yuki Koiko ដែលជាម្ចាស់មេដាយមាស នៅព្រឹត្តិការណ៍ Asian Games កាលពីឆ្នាំ ២០១៨ ក៏ស្ថិតក្នុងចំណោមអត្តពលិក២រូបផ្សេងទៀត ដែលបានឆ្លងកូវីដ-១៩។
 
ក្រុមកីឡាករ រួមទាំងមន្ត្រីបុគ្គលិកការប្រកួត និងគ្រូបង្វឹកដែលបានឆ្លងកូវីដ-១៩ ទាំងនោះនឹងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៥ថ្ងៃ ពីការប្រកួតនិងអត្តពលិកដទៃទៀត។ 
 
ដោយឡែកកាលពីសប្តាហ៍មុន មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការការពារជំងឺ របស់អាម៉េរិក ក៏បាននិយាយដែរថា ទីក្រុងទាំង ២១ នៃរដ្ឋ Oregon ដែលស្ថិតក្នុងចំណោមរដ្ឋទាំអស់របស់អាម៉េរិក ត្រូវបានចាត់ទុកថាជាទីក្រុងដែលមានហានិភ័យខ្ពស់នៃការឆ្លងមេរោគកូវីដ-១៩ នេះ៕
 
 
 

Tag:
 World Athletics Championship 2022
© រក្សាសិទ្ធិដោយ thmeythmey.com