កីឡាអន្តរជាតិ
អន្តរជាតិ
Martinez កីឡាករចំណូលថ្មីរបស់ Man United ជាខ្សែការពារកម្ពស់ទាបជាងគេនៅ Premier League
21, Jul 2022 , 8:29 am        
រូបភាព
Manchester United បាននាំយកកីឡាករខ្សែការពារ Lisandro Martinez ពីក្រុម Ajax Amsterdam ក្នុងតម្លៃ៦៦លានដុល្លារ កាលពីថ្ងៃទី១៨ ខែកក្កដា។ ខ្សែការពារសញ្ជាតិអាហ្សង់ទីនបានក្លាយជាខ្សែការពារកណ្តាលថ្មីនៅ Premier League ដែលមានកម្ពស់ទាបជាងគេបង្អស់។

 
Lisandro Martinez នឹងឈានជើងចូលទៅក្នុងការប្រកួតប្រជែងនៃលីគកំពូលអង់គ្លេស Premier League ក្នុងនាមជាខ្សែការពារមានកម្ពស់ទាបបំផុត ក្រោយពេលការផ្ទេរទៅកាន់ក្រុមបិសាចក្រហមដែលមានតម្លៃខ្លួន ៦៦លានដុល្លារពី Ajax សម្រេចរួចរាល់ ១០០ ភាគរយ។ កីឡាករវ័យ ២៤ឆ្នាំ នឹងចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយក្លិប។
 
កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះមានកម្ពស់ត្រឹមតែ១.៧៥ម៉ែត្រ និងលេងនៅតំបន់ការពារកណ្តាលអំឡុងស្ថិតក្រោមជាកូនក្រុមរបស់លោក Erik ten Hag នៅក្លិប Ajax ក៏ដូចជាក្រុមជម្រើសជាតិអាហ្សង់ទីន។ កម្ពស់ទាបមិនមែនជាបញ្ហាសម្រាប់ ​Martinez ឡើយដោយកាលនៅក្លិប Ajax រូបគេបង្ហាញទម្រង់លេងនៅតំបន់ការពារបានយ៉ាងល្អជាមួយភាពរហ័សរហួនរបស់គេផ្ទាល់។
 
ខាងក្រោមនេះជាខ្សែការពារដែលមានកម្ពស់ទាបទាំង ១០រូបសម្រាបការប្រកួតក្របខណ្ឌ Premier League រដូវកាលក្រោយ៖
​១. Lisandro Martinez វ័យ ២៤ឆ្នាំ លេងឱ្យក្រុម Manchester United មានកម្ពស់ ១.៧៥ម៉ែត្រ។
២. Cesar Azpilicueta វ័យ ៣២ឆ្នាំ លេងឱ្យក្រុម Chelsea មានកម្ពស់ ១.៧៨ម៉ែត្រ។
៣. Nathan Ake វ័យ ២៧ឆ្នាំ លេងឱ្យក្រុម Manchester City មានកម្ពស់ ​១.៨០ម៉ែត្រ។
៤. Thiago Silva វ័យ ៣៧ឆ្នាំ លេងឱ្យក្រុម Chelsea មានកម្ពស់ ១.៨១ម៉ែត្រ។
៥. Marc Guehi វ័យ ២២ឆ្នាំ លេងឱ្យក្រុម Crystal Palace មានកម្ពស់ ១.៨២ម៉ែត្រ។
៦. Calum Chambers វ័យ ២៧ឆ្នាំ លេងឱ្យក្រុម Aston Villa មានកម្ពស់ ១.៨២ម៉ែត្រ។
៧. Malang Sarr វ័យ ២៣ឆ្នាំ លេងឱ្យក្រុម Chelsea មានកម្ពស់ ១.៨២ម៉ែត្រ។
៨. Ezri Konsa វ័យ ២៤ឆ្នាំ លេងឱ្យក្រុម Aston Villa មានកម្ពស់ ១.៨៣ម៉ែត្រ។
៩. Ben Godfrey វ័យ ២៤ឆ្នាំ លេងឱ្យក្រុម Everton មានកម្ពស់ ១.៨៤ម៉ែត្រ។
១០. Japhet Tanganga វ័យ ២៣ឆ្នាំ លេងឱ្យក្រុម Tottenham Hotspur មានកម្ពស់ ១.៨៤ម៉ែត្រ៕
 

Tag:
 Lisandro Martinez
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com