ជាតិ
សង្គមជាតិ
អាចារ្យ អេ ឡើងជាទីប្រឹក្សាផ្ទាល់របស់សម្តេច​ហ៊ុន សែន, ឋា​នៈស្មើរដ្ឋលេខាធិការ
23, Jul 2022 , 3:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក A JA A-អាចារ្យ អេ
រូបពីទំព័រហ្វេសប៊ុក A JA A-អាចារ្យ អេ
លោក សេង ប៊ុនវេង ដែលគេនិយមហៅឈ្មោះខាងក្រៅថា អាចារ្យអេ (A)  និងជាម្ចាស់វិទ្យុ ABC នៅកម្ពុជា ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការតែងតាំងនេះ ធ្វើឡើងដោយព្រះរាជក្រឹត្យរបស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ តាមការក្រាបបង្គំសុំពីសម្តេច ហ៊ុន សែន។ យោងតាមព្រះរាជក្រឹត្យ តំណែងជាទីប្រឹក្សារបស់អាចារ្យអេ គឺមានឋានៈស្មើរដ្ឋលេខាធិការ ប៉ុន្តែ ពុំទទួលប្រាក់បំណាច់ឡើយ៕ 



 
 
 

Tag:
 អាចារ្យ អេ
© រក្សាសិទ្ធិដោយ thmeythmey.com