ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ងាយៗ​ក្នុងការ​ធ្វើឲ្យ​មាន​ផ្ទៃពោះ
25, Jul 2022 , 6:59 am        
រូបភាព
​កូន​គឺជា​វត្ថុ​តំណាង​ស្នេហា​របស់​ឳ​ពុក​ម្តាយ​គ្រប់រូប ហើយ​អាយុ​ដែល​ល្អ​ក្នុង​ការបង្កើត​កូន​គឺ​ចាប់ពី​២៥​ដល់​២៩​ឆ្នាំ​បើ​និយាយ​ចំពោះ​នារី​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ងាយៗ​ក្នុង​ការ​យក​កូន​ប្រសិន​ជា​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​នេះ​។ តើ​មាន​របៀប​ណា​ខ្លះ​ទៅ​?

 
​អាហារ​
​ចំពោះ​មនុស្ស​ប្រុស​គួរតែ​ញ៉ាំ​មាន់ ឬ​គ្រឿង​សមុទ្រ ហើយ​គួរតែ​ពិសារ​អាហារ​ដែល​មានកា​ល​ស្យូម និង​វីតាមីន​D ដូចជា​ទឹកដោះគោ​ជាដើម​។ ចំណែក​មនុស្ស​ស្រី​វិញ​គួរតែ​ញ៉ាំ​ទឹកតែ​ដែល​ស្តើង​មួយ​ថ្ងៃ​កន្លះ​ពែ​ង នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ងាយ​មាន​ផ្ទៃពោះបាន​។​
ការ​ហាត់ប្រាណ​
​ចំពោះ​នារី អ្នក​មិន​ត្រូវ​ហាត់ប្រាណ​ច្រើន​ហួសកំណត់​នោះទេ ព្រោះ​វា​ងាយ​ធ្វើឲ្យ​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានសម្រេច​ណាស់ ដោយ​អ្នក​គ្រាន់តែ​ហាត់​តិចតួច​ទៅ​បាន​ហើយ មិន​ត្រូវឲ្យ​លើស​កម្លាំង​នោះ​ទេ​។ បុរស​ក៏​ដូចគ្នា​ដែរ គឺ​មិន​ត្រូវ​ហាត់ប្រាណ​ដោយ​ធ្វើ​ចលនា​ធ្ងន់ៗ​នោះទេ ហើយក៏​មិន​អាច​ជិះ​កង់​ច្រើន​ដែរ​។ ចំណែក​ស្រា បារី ភេសជ្ជៈ​ដែលមាន​ជាតិ​ហ្គែស​គឺ​មិន​ត្រូវ​ញ៉ាំ​ច្រើន​នោះទេ​។​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com