កីឡាជាតិ
ជាតិ
នគរបាលជាតិកម្ពុជា យកបានមេដាយ១៦គ្រឿង ពីព្រឹត្តិការណ៍WPFG នៅហូឡង់
27, Jul 2022 , 5:06 pm        
រូបភាព
កីឡាករ នង គ្រឹស្នា (ស្តាំកាន់ទង់ជាតិកម្ពុជា) ទទួលមេដាយ WPFG នៅហូឡង់(រូបពី សហភាពកីឡានគរបាលជាតិកម្ពុជា)
កីឡាករ នង គ្រឹស្នា (ស្តាំកាន់ទង់ជាតិកម្ពុជា) ទទួលមេដាយ WPFG នៅហូឡង់(រូបពី សហភាពកីឡានគរបាលជាតិកម្ពុជា)
ដោយ៖ហៀក​ ឆក

កីឡានគរបាលជាតិដណ្តើមបានមេដាយមាស៤ ប្រាក់៥ និងសំរឹទ្ធ៧ ពីព្រឹត្តិការណ៍ពានរង្វាន់ WPFG (The 19th World Police and Fire Games 2022) លើកទី១៩ ឆ្នាំ២០២២ នាទីក្រុងRotterdam ប្រទេសហូឡង់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

 
ប្រទេសជាង៤០ បានចូលរួមប្រកួតពានរង្វាន់ WPFG 2022 លើកទី១៩ នាទីក្រុងRotterdam ប្រទេសហូឡង់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែកក្កដា។ សម្រាប់កម្ពុជាក៏បានបញ្ជូនអត្តពលិកនៃអង្គភាពកីឡានគរបាលជាតិ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះផងដែរ។
 
កម្ពុជាបានបញ្ជូនអត្តពលិក ទៅប្រកួតកីឡា៦ប្រភេទ ក្នុងចំណោមកីឡាជាង៦០ប្រភេទ បានដាក់ឲ្យប្រកួតប្រជែងគ្នា។ ក្នុងនោះ កីឡារួមមាន តេក្វាន់ដូWT វាយសី វាយកូនឃ្លីលើតុ ចំបាប់ យូដូ និងការ៉ាតេ។ គិតត្រឹមថ្ងៃទី២៦ កក្កដា កម្ពុជាសម្រេចបានមេដាយចំនួន១៦គ្រឿង លើកីឡា៣ប្រភេទ។
 
ក្នុងនោះប្រភេទកីឡាជឺជីតស៊ូ ឈ្នះបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១, ចំបាប់ យកបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ២ ខណៈវាយកូនឃ្លីលើតុ ឈ្នះមេដាយសំរឹទ្ធ១ និងយូដូ បានសំរឹទ្ធ៣៕
 
 

Tag:
 កីឡានគរបាលជាតិ
 WPFG
© រក្សាសិទ្ធិដោយ thmeythmey.com