កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ៖ ក្រុមប្រកួត World Cup នឹងមានកន្លែងស្នាក់នៅ និងហឹ្វកហាត់ក្បែៗគ្នាក្នុងរង្វង់ ១០គីឡូម៉ែត្រ
28, Jul 2022 , 8:29 am        
រូបភាព
រូបភាព៖ FIFA
រូបភាព៖ FIFA
យ៉ាងហោចណាស់​ ៣ភាគ៤ នៃក្រុមទៅប្រកួត World Cup 2022 ជុំផ្តាច់ព្រ័ត្រនៅប្រទេសកាតា នឹងមានមូលដ្ឋានហ្វឹកហាត់ក្បែគ្នាក្នុងរង្វង់ត្រឹម ១០គីឡូម៉ែត្រប៉ុណ្ណោះ។ នេះបើតាម​សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី២៦ ខែកក្កដា។

 
FIFA បានប្រកាសទីកន្លែងស្នាក់នៅ និងទីកន្លែងហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិទាំង ៣២ នៃការប្រកួតនៅប្រទេសកាតានាចុងឆ្នាំ ២០២២។ ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ហើយនឹងលេងនៅតាមកីឡដ្ឋាន ៨ផ្សេងៗគ្នា។
 
មិនដូចការប្រកួតព្រឹត្តិការណ៍កាលពីមុនៗមកឡើយ ក្រុមទាំងអស់ដែលត្រូវប្រកួតនៅកាតា នឹងស្នាក់នៅក្នុងសណ្ឋាគាររួម ក៏ដូចជាការប្រើប្រាស់ទីកន្លែងហ្វឹកហាត់ដូចគ្នា សម្រាប់ការប្រកួតរយៈពេលជាង១ខែ។ ក្រុមទាំង៣២ ក៏ត្រូវហ្វឹកហាត់នៅជំរុំហ្វឹកហាត់មុន១ថ្ងៃ នៃការប្រកួត។
 
បើតាម FIFA ក្រុមចំនួន ២៤ ក្នុងចំណោមក្រុមទាំង ៣២ នឹងមានមូលដ្ឋានស្នាក់នៅក្បែៗគ្នា ហើយមូលដ្ឋានទាំងនោះស្ថិតនៅក្បែទីក្រុងឌូហា។
 
«កីឡាករនឹងមានពេលវេលាបន្ថែមសម្រាប់ហ្វឹកហាត់ និងសម្រាកបានច្រើនជាងមុន អំឡុងពេលការប្រកួតប្រជែង ខណៈពេលដែលការប្រកួតខិតមកដល់ ហើយនេះជាបទពិសោធន៍ដំបូងដ៏រំភើបមួយនៅកាតា។ កីឡាករនិងអ្នកគាំទ្ររបស់ក្រុមទាំង៣២ និងប្រមូលផ្តុំគ្នានៅទីកន្លែងតែមួយនៃប្រទេសកាតា។»។ លោក Colin Smith នាយកប្រតិបត្តិ FIFA និយាយបែបនេះ។
 
មិនតែប៉ុណ្ណោះសហព័ន្ធបាល់ទាត់កំពូលមួយនេះក៏បានកំណត់ឱ្យក្រុមជម្រើសជាតិទាំង ៣២ ទៅត្រួតពិនិត្យសណ្ឋាគារ និងកន្លែងហ្វឹកហាត់ យ៉ាងហោចណាស់ឱ្យបានមុន ៥ថ្ងៃ មុនពេលការប្រកួតចាប់ផ្តើម។
 
ដោយឡែកសម្រាប់កន្លែងស្នាក់នៅ FIFA បានអះអាងថា កាតាបានរៀបចំកន្លែងស្នាក់នៅ ដោយមានចាប់តាំងពីលំដាប់សណ្ឋាគាផ្កាយ៤ ផ្កាយ៥ រហូតដល់ផ្ទះវីឡា រមណីយដ្ឋាន និងការស្នាក់នៅមិនមែនជាសណ្ឋាគារ ក្នុងនោះក៏មានកន្លែងស្នាក់នៅតាមសាលាកីឡា ក៏ដូចជាតាមកន្លែងស្នាក់តាមសាលារៀន និងលំនៅដ្ឋានរបស់សកលវិទ្យាល័យ៕
 
 

Tag:
 FIFA
  Qatar World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com