ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ចាប់ផ្តើមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ពីថ្ងៃ២៩កក្កដានេះទៅ
29, Jul 2022 , 4:37 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអា៊សាន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ២០១៩។ រូបពីគេហទំព័ររបស់អាស៊ាន
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអា៊សាន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ២០១៩។ រូបពីគេហទំព័ររបស់អាស៊ាន
ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជា ចាប់ផ្តើមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ពីថ្ងៃទី២៩ ខែកក្កដានេះទៅ រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។


ក្រសួងការបរទេសកម្ពុជា អះអាងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួមធ្វើជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ហើយសម្តេច ក៏នឹងជួបសម្តែងការគួរសមរួមគ្នា ជាមួយរដ្ឋមន្រ្តីបរទេសពីបណ្តាប្រទេសជាសមាជិកអាស៊ានដែរ។ 
 
បើតាមក្រសួងការបរទេសកម្ពុជាដដែល ក្រៅពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំត្រីភាគីដាច់ដោយឡែក ក៏នឹងត្រូវរៀបចំឡើងដែរ។ សមាសភាពដែលនឹងចូលរួមក្នុងកិច្ចប្រជុំត្រីភាគីនេះ គឺកម្ពុជា អគ្គលេខាធិការអាស៊ាន និងប្រទេសក្រៅអាស៊ានចំនួន៣ រួមមាន ន័រវែស តួកគី និង ស៊្វីស៕ 
 

Tag:
 កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com